Barcelona នឹងបង្វែរចំណាប់អារម្មណ៍លើMarcus Rashfordប្រសិនបើមិនអាចផ្ទេរ Griezmann

ក្លឹបBarcelona នឹង​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​មកលើ​កីឡាករ​ Marcus Rashfordប្រសិនបើ​ពួកគេ​​មិន​អាចផ្ទេរ​កីឡាករ Antoine Griezmannឬក៏ Neymar ខណ:ក្លឹបយក្សអេស្ប៉ាញនេះកំពុង​ស្វែង​រកជម្រើស​យូរអង្វែង​ ដើម្បី​ជំនួស​កីឡាករ​ Luis Suarez នៅ​រដូវក្តៅ​នេះ។

 

          ក្លឹបជើងឯកក្របខណ្ឌ La Ligaនេះកំពុង​តាម​មើល​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ​ក្លឹប​ Man Utdរូបនេះប្រសិនបើ​ខ្លួន​មិន​អាចផ្ទេរ​​ Griezmann ឬ Neymar។

 

          Griezmann ត្រូវ​បានភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Barcelona បន្ទាប់​ពី​បង្ហើបប្រាប់កាល​ពីខែមុន​ថា ខ្លួន​នឹងចាកចេញ​ពី​ក្លឹប Atletico Madrid នៅ​រដូវក្តៅ​នេះ។ ស្របពេលជាមួយគ្នា​នោះដែរ​ Neymar របស់​ក្លឹប PSGបន្ត​ទាក់​ទាញ​ចំណាប់អារម្មណ៍​ពី​អតីត​ក្លឹប​របស់ខ្លួនផងដែរ​​ ខណៈ​លោក Ernesto Valverde ត្រៀម​កសាង​ក្រុម​របស់​លោក​ឲ្យ​បាន​រួច​រាល់​ ដើម្បី​លើក​ពាន​ក្របខណ្ឌ CL ​នៅ​រដូវកាល​ក្រោយ​៕

adverise with khmeread
tiger
Loading ad ...