Virgil Van Dijkជាប់ជាបេក្ខភាពប្រជែងយកបាល់មាស Ballon d`Or

ខ្សែការពារ Virgil van Dijkរបស់ក្លឹប Liverpool បាន​ក្លាយ​ជា​បេក្ខភាព​នាំមុខ​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ប្រជែង​យក​ពាន​បាល់មាស BallondÒrនៅ​រដូវកាល​នេះ។

          ខ្សែការ​ពាររូបនេះ​បានជួយ​ក្រុម​ហង្សក្រហម​ក្លាយ​ជា​ជើង​ឯក​ CL​ ជា​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ហើយនៅពេលនេះ​នឹង​ប្រជែង​ជាមួយ​កីឡាករឆ្នើម  Lionel Messiដើម្បី​លើកពាន​កីឡាករ​ឆ្នើម​បំផុតនៅ​អឺរ៉ុប។

          Van Dijkក៏បាន​បំពេញ​ការ​ងារបន្ថែមទៀតនៅសប្តាហ៍​នេះ នៅពេល​ធ្វើ​ជា​ប្រធាន​ក្រុមជម្រើសជាតិ​ហូឡង់​ដោយ​យក​ឈ្នះ​ក្រុម​អង់គ្លេស​និង​កក់​កៅអី​ទៅវគ្គ​បន្ត​នៅ​ក្របខណ្ឌ UEFA League ។

          នៅពេល​នេះ កីឡាករ​ Liverpool រូបនេះ​ទំនង​ជា​អាចដណ្តើម​បានពាន​ធំបំផុត​ជាងពេលណាៗទាំងអស់។បន្ទាប់ពី​លទ្ធផល​ល្អជាមួយ​ក្រុមហូឡង់ Van Dijkបាន​ក្លាយ​ជា​បេក្ខភាព​ម្នាក់​ក្នុងចំណៅម​បេក្ខភាព​ដែល​ត្រូវ​ប្រជែង​យក​ពាន​បាល់មាស Ballon d`Or ។

          បច្ចុប្បន្ន Messi ឈរនៅលេខរៀងទី២ ស្របពេល​កីឡាករ Sadio Mane របស់​ Liverpool ឈរនៅលេខរៀងទី​៣។ Mohamed Salah, Cristiano Ronaldo និង​ Raheem Sterling ក៏ស្ថិតក្នុងបញ្ជីបេក្ខភាព​សម្រាំង​ផងដែរ៕

adverise with khmeread
tiger
Loading ad ...