adverise with khmeread 85be5857 70c7 4088 8f81 71fc95f30297

រន្ទះបាញ់​ស្លាប់​បុរស​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅ​ខេត្ត​ប៉ៃលិន​

    ប៉ៃលិន​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ក្នុង​ឧប្បត្តិហេតុ រន្ទះបាញ់​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

    សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ យ៉ាន យ៉េត អាយុ​៣៦​ឆ្នាំ ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​មានឈ្មោះ រឿន សា​រឹទ្ធ អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​កោះ​កែវ ឃុំ​-​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

    ប្រភព​បន្តថា មុនពេល​កើតហេតុ​អ្នក​ទាំង​ពីរបាន​កំពុងធ្វើដំណើរ និង​មាន​មេឃ​ភ្លៀងរលឹម​ស្រិចៗ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ ស្រាប់​តែមាន​ភ្នែក​បន្ទោ​ល​ជាច្រើន ក៏​ក្លាយទៅជា​ភ្លើង​រន្ទះបាញ់​បណ្ដាល​ឲ្យ​ត្រូវ​បុរស​ទាំងពីរ ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

     បច្ចុប្បន្ន សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​កំពុង​ស​ម្រាក​នៅ​មន្ទីរពេទ្យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់