សិស្ស​កម្ជិល​បាន​ពិន្ទុ​បាត​តា​រាងរាល់ខែ ហើយក៏​ប្តូរ​សាលា​, ២៥ ឆ្នាំក្រោយ អ្នកគ្រូ​បាន​ជួប​សិស្ស​នេះ​ម្តងទៀត នៅ​មន្ទីរពេទ្យ​! រឿង​មិន​នឹកស្មាន​ដល់​បានកើត​ឡើង​...​មិនដឹង​គួរ​សើច​ឬ​យំ​

សំណើច៖ កាលពី​យូរណាស់​មកហើយ មាន​កុមារា​តូច​ម្នាក់​ឈ្មោះ បា​ហ្សៀ រស់នៅក្នុង​ភូមិតូច​មួយ​នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។ មិត្តភក្តិ​របស់គាត់​ទាំងអស់​សុទ្ធតែ​ស្អប់​គាត់​ដោយសារ​ភាពល្ងង់ខ្លៅ ជាពិសេស​គ្រូ​របស់គាត់​តែម្តង ដែល​តែង​ស្រែក​ឱ្យ​គាត់​ថា "​ឯង​ជិត​ធ្វើឱ្យ​យើង​ឆ្កួត​ហើយ បា​ហ្សៀ​"​។​

​នៅ​ថ្ងៃមួយ​ម្តាយ​របស់គាត់​បាន​ឆ្លៀត​ទៅ​សាលា​មើល​កូន​ខ្លួនឯង ហើយ​រំពេច​នោះ​គ្រូបង្រៀន​បាន​ប្រាប់​គាត់​ដោយស្មោះ​ត្រង់​ថា កូនប្រុស​របស់គាត់​គឺជា​គ្រោះមហន្តរាយ ដោយ​ទទួលបាន​ពិន្ទុ​តិច​មែនទែន​ដែល​គាត់​មិន​ធ្លាប់​ជួប​ពីមុនមក​ទេ​។​ ​ទោះយ៉ាងណា ម្តាយ​របស់​បា​ហ្សៀ​មិនអាច​ទទួលយក​ការរិះគន់​នេះ​ទេ ហើយ​បាន​ដឹក​ដៃ​កូន​គាត់​ចេញពី​សាលា​និង​ប្តូរ​ទីក្រុង​ទៀតផង​។​

២៥ ឆ្នាំ​ក្រោយមក អ្នកគ្រូ​ខាងលើ​មាន​ជំងឺ​បេះដូង​ហើយ​ក្រុមគ្រូពេទ្យ​ទាំងអស់​បាន​ណែនាំ​ឱ្យ​គាត់​ឆ្លងកាត់​ការវះកាត់​បេះដូង​ដែលជា​វិធី​តែមួយគត់​។​ ​ដោយ​គ្មាន​ជម្រើស​ផ្សេង អ្នកគ្រូ​ក៏​ជ្រើសរើស​ជម្រើស​នេះហើយ​ក៏​ទទួលបាន​ជោគជ័យ ហើយ​នៅពេល​គាត់​បាន​បើកភ្នែក គាត់​បានឃើញ​គ្រូពេទ្យ​ដ៏​សង្ហា​ម្នាក់​ញញឹម​ដាក់​គាត់​។​

ដោយ​កំពុង​ស្ថិតក្រោម​ឥទ្ធិពល​ថ្នាំ​សន្លប់​នៅឡើយ គាត់​ចង់​អរគុណ​ដល់​លោកគ្រូ​ពេទ្យ​ប៉ុន្តែ​មិនអាច​និយាយបាន ប៉ុន្តែ​រំពេច​នោះ​លោកគ្រូ​ពេទ្យ​បាន​សម្លឹងមុខ​អ្នកជំងឺ​ប្រែ​ទៅជា​ខៀវ ខណៈ​អ្នកគ្រូ​បាន​ព្យាយាម​ស្រែកប្រាប់​គ្រូពេទ្យ​ប៉ុន្តែ​មិនអាច​ធ្វើបាន ហើយ​គាត់​ក៏បាន​លាចាក​លោក​ដោយ​ក្តី​សង្ស័យ​។​

លោកគ្រូ​ពេទ្យ​ហាក់​ភ្ញាក់ផ្អើល​និង​រន្ធត់​ជាខ្លាំង ហើយ​ព្យាយាម​ត្រិះរិះ​ថា​តើ​មានរឿង​អ្វី​បានកើត​ឡើង​រហូត​ទាល់តែ​គាត់​ងាក​ទៅក្រោយ គាត់​ក៏បាន​ឃើញ បា​ហ្សៀ ដែល​ធ្វើការ​ជា​អ្នក​សម្អាត​នៅ​មន្ទីរពេទ្យ បាន​ដក​បំពង់ខ្យល់​ទៅ​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន​បូម​ធូលី​របស់ខ្លួន​។​

ប្រសិនបើ​លោកអ្នក​គិតថា បា​ហ្សៀ​បាន​ក្លាយជា​គ្រូពេទ្យ នោះ​គឺ​ដោយសារ​លោកអ្នក​បាន​អាន​សារ​លើកទឹកចិត្ត​ច្រើនពេក​ហើយ​៕

adverise with khmeread
tiger
Loading ad ...