ចាប់ពីឆ្នាំ២០២០ អ្នកទេសចរអាចទៅលេងនៅស្ថានីយអវកាសអន្តរជាតិបានហើយ តែថ្លៃសំបុត្ររាប់សិបលាននិងដេកមួយយប់រាប់ម៉ឺនដុល្លារ

ទីភ្នាក់ងារអវកាសណាសាបាននិយាយនៅថ្ងៃសុក្រថានឹងបើកទូលាយចំពោះក្រុមហ៊ុនអាជីវកម្មនានាមកកាន់ស្ថានីយអវកាសអន្តរជាតិរួមទាំងទេសចរណ៍អវកាសផងដែរ ខណៈដែលខ្លួនកំពុងស្វះស្វែងរកលុយចេញពីមន្ទីរពិសោធន៍ស្រាវជ្រាវនៅដងតារាវិថីមួយនេះ។ តើនឹងមានតម្លៃប៉ុន្មាន? សំបុត្រធ្វើដំណើរទៅវិញទៅមកនឹងមានតម្លៃរាប់សិបលានដុល្លារ និងការស្នាក់នៅមួយយប់គិតថ្លៃ ៣៥.០០០ ដុល្លារ។

ប្រធានហិរញ្ញវត្ថុរបស់អង្គការណាសាលោក Jeff DeWit បាននិយាយនៅក្នុងសេចក្តីប្រកាសមួយនៅឯផ្សារភាគហ៊ុន Nasdaq ក្នុងទីក្រុងញូវយ៉កថា "អង្គការណាសានឹងបើកទូលាយឱ្យស្ថានីយអវកាសអន្តរជាតិចាប់យកឱកាសពាណិជ្ជកម្មនិងធ្វើទីផ្សារនូវឱកាសទាំងនេះ ដែលយើងមិនធ្លាប់បានធ្វើពីមុនមក"។

លោក Robyn Gatens អនុប្រធាននៃស្ថានីយអវកាសអន្តរជាតិបាននិយាយថានឹងមានបេសកកម្មអវកាសយានិកឯកជនចំនួនពីរដងក្នុងមួយឆ្នាំ។ បេសកកម្មនេះនឹងមានរយៈពេលស្នាក់នៅរហូតដល់ ៣០ ថ្ងៃ។ អង្គការអវកាសណាសាបាននិយាយថា អវកាសយានិកឯកជនរាប់សិបនាក់អាចមកទស្សនាស្ថានីយអវកាសអន្តរជាតិក្នុងមួយឆ្នាំៗ។

អ្នកដំណើរទាំងនោះនឹងត្រូវដឹកទៅកាន់ដងតារាវិថីផ្តាច់មុខដោយក្រុមហ៊ុនអាម៉េរិកចំនួនពីរ ដែលបច្ចុប្បន្នកំពុងអភិវឌ្ឍយានដឹកជញ្ជូនសម្រាប់អង្គការណាសា នោះគឺក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Boeing។ បេសកកម្មឯកជននេះនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២០៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...