adverise with khmeread 320f97b200000578 3485412 image a 10 1457605913823

កំពូល​នាវា​កម្សាន្ត​ល្អ​ឯក​លើ​លោក​! មានតែ​សេដ្ឋី​ពាន់​លាន​ប៉ុណ្ណោះ​ដែល​ហ៊ាន​ប្រា​ថា្ន​ចង់បាន​វា​!

​    ​ជាមួយនឹង​អាង​ហែល​ទឹក​កម្ពស់​៧​ម៉ែត្រ និង​ការ​រចនា​ដ៏​ភ្លឺរលោង ដែល​នឹង​ឆ្ពោះទៅមុខ​ដោយ​គ្មាន​បញ្ហា​នោះ កំពូល​នាវា​កម្សាន្ត​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​មួយ​នេះ​គឺជា​ការដឹងគុណ​ចំពោះ​កោះ​ល្បី​មួយ​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​Eivissa II ជា​គំរូ​នាវា​មួយ​ដែល​ដាក់ឈ្មោះ​តាម​កោះ Ibiza នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ប្រកប​តាម​ភាសា Catalan អាចជា​នាវា​កម្សាន្ត​មួយ​ដ៏​ទំនើប​បំផុត​សម្រាប់​ម្ចាស់​ជា​មហាសេដ្ឋី​ពាន់​លាន​។​

​    ​នាវា​នេះ​នឹង​ផ្ដល់នូវ​ទីកន្លែង​សម្រាប់​ភ្ញៀវ​ធ្វើការ​ហាលថ្ងៃ​ធំ​ទូលាយ ឬក៏​ចង្អូរ​សម្រាប់​ដេក​ស្ដាប់​តន្ត្រី ប៉ុន្តែ​កន្លែង​ដែល​ចាប់អារម្មណ៍​បំផុត​របស់​នាវា​នេះ​គឺ​អាង​ហែល​ទឹក​ជម្រៅ ១,៥ ម៉ោង​នៅ​ខាងក្រោម​នាវា​ឯណោះ​ទេ​។

​    ​នាវា​កម្សាន្ត Eivissa II ត្រូវបាន​រចនា​ដោយ​ក្រុមហ៊ុន NaoYacht របស់​អេ​ស្ប៉ា​ញ ដែលមាន​មូលដ្ឋាន​នៅលើ​ឆ្នេរ Andalucian ក្នុង​ទីក្រុង Sanlucar de Barrameda​។​

​    ​នៅពេល​ភ្ញៀវ​មិន​ចង់​លេង​ទឹក ពួកគេ​អាច​មើល​ភាពយន្ត ឬ​កម្មវិធី​ទូរទស្សន៍​ទាំង​នៅ​ខាងក្រៅ​និង​ក្នុង ឬក៏​ទៅ​ស្ប៉ា​ខ្លួនឯង​នៅលើ​នាវា​ដ៏​ទំនើប​មួយ​នេះ​។​

​    ​អ្នក​នឹងមាន​អារម្មណ៍​ផាសុខភាព​នៅពេល​នៅលើ​នាវា​មួយ​នេះ ដែល​វា​នឹង​មានកូន​រង្គសាល អាងទឹក​ក្ដៅ និង​កន្លែង​ចត​យន្តហោះ​សម្រាប់ធ្វើ​ដំណើរ​ពី​ឆ្នេរ​មកលើ​នាវា​ផងដែរ​។​

​    ​ជាមួយនឹង​ល្បឿន ៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នាវា Eivissa II ដែលមាន​ម៉ាស៊ីន​កម្លាំង ៣៥០០-៣៨០០ សេះ​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្ទុក​ភ្ញៀវ​១៤​នាក់ និង​នា​វឹក​២១​នាក់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់