1

David Beckham ចំណាយ​ប្រាក់ ៥,២​លាន​ផោន​ជួយ​ស្រោចស្រង់​អាជីព​ភរិយា

តាម​សេចក្តីរាយការណ៍​នានា​បានឱ្យដឹងថា David Beckham បាន​ជួយ​ស្រោចស្រង់​ក្រុមហ៊ុន​ឆ្នៃ​ម៉ូត​សម្លៀកបំពាក់ Empire របស់​ភរិយា​គាត់ ជាមួយនឹង​សាច់ប្រាក់ ៥,២​លាន​ផោន (៧,៣ លាន​ដុល្លារ​) បន្ទាប់​ម៉ាក​សម្លៀកបំពាក់​ដែល​ឆ្នៃ​ម៉ូត​ដោយ​ដៃ​របស់​នាង​បាន​ខាតបង់​ប្រាក់​ដល់​ទៅ ៣,៨​លាន​ផោន (៥,៣​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​។

​អ​តី​កីឡាករ​បាល់ទាត់​ក្រុម Manchester United និង Real Madrid វ័យ ៤០ ឆ្នាំ​រូបនេះ បាន​ព្យាយាម​ស្វះស្វែង​ផ្តល់ជំនួយ​ទៅដល់​អតីត​សមាជិក​ក្រុម​ចម្រៀង Spice Girl ដែលជា​ភរិយា​របស់ខ្លួន ខណៈដែល​នាង​បានសម្រេច​ចិត្ត​ប្រកាស​ប្រតិ​ប​ត្ដិ​ការបញ្ចុះ​តម្លៃ​ផលិតផល​សម្លៀកបំពាក់​របស់​នាង​។​

​វា​បាន​កើតឡើង​បន្ទាប់ពី​នាង Victoria វ័យ ៤១ ឆ្នាំ​បាន​ប្រើប្រាស់​សាច់ប្រាក់​ចំនួន ៣៤​លាន​ផោន នា​អំឡុង​ឆ្នាំ ២០១៤ ដើម្បី​បង្កើត​ទីផ្សារ​ផ្ទាល់ខ្លួន​របស់​នាង​នៅក្នុង​តំបន់ Mayfair នៃ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​នាពេល​កន្លងមក​ម្ល៉េះ​៕​

ប្រភព៖ ដេលីមែល

មតិយោបល់