តារាបង្ហាញម៉ូតរត់ឆាឆៅ Champions League ថ្ងៃមុន គ្រោងចូលនិវត្តន៍នៅអាយុ៣០ ក្រោយរកលុយបានរាប់លាន ពីអ្នកចុះឈ្មោះក្នុងវេបសាយកូនជ្រូករបស់សង្សារនាង

នារីរត់អាក្រាត ដែលរំខានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងរដ្ឋធានីម៉ាឌ្រីត និយាយថា នាងមិនមានភាពសោកស្តាយអ្វីឡើយ ហើយជឿជាក់ថា ការ Prank (ពញ្ញាក់អារម្មណ៍) មួយនេះនឹងជួយឱ្យនាងចូលនិវត្តន៍នៅអាយុត្រឹម ៣០ឆ្នាំ។

ខណៈដែលការប្រកួតកាត់សេចក្តីរកជើងឯកទ្វីបអឺរ៉ុបរវាង Liverpool និង Tottenham កំពុងដំណើរការ នាង Kinsey Wolanski វ័យ ២២ឆ្នាំ បានរត់ឆ្លងកាត់ទីលាននៅឯកីឡដ្ឋាន Wanda Metropolitano នៅក្នុងឈុតហែលទឹកពណ៌ខ្មៅដ៏សិចស៊ីបំផុត ដោយផ្សព្វផ្សាយផងដែរពីវេបសាយកូនជ្រូករបស់មិត្តប្រុសរបស់នាងនៅខាងមុខអាវរបស់នាង។

បច្ចុប្បន្ន បន្ទាប់ពីត្រូវបានចាប់ខ្លួន និងចំណាយពេលប្រាំម៉ោងនៅក្នុងគុករបស់អេស្ប៉ាញមួយ តារាបង្ហាញម៉ូតអាមេរិករូបនេះជឿជាក់ថា ព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតនៃអាជីពរបស់នាង។ អ្នកជំនាញបានប៉ាន់ប្រមាណការ Prank នេះកាលពីសៅរ៍ពីរសប្តាហ៍មុន គឺមានតម្លៃ ៣,៨លានផោន បន្ទាប់ពីបណ្តាញសង្គម Instagram របស់នាងមានអ្នក Follow កើនឡើងយ៉ាងគំហុក និងមានអ្នកចុះឈ្មោះលើវេបសាយកូនជ្រូកចំនួន ៣២ លាននាក់។

នាង Kinsey មកពីទីក្រុង Los Angeles បាននិយាយថា "ត្រឹមអាយុ ៣០ឆ្នាំ ខ្ញុំមានគម្រោងបង្កើនលុយគ្រប់គ្រាន់ដើម្បីចូលនិវត្តន៍ ហើយរត់អាក្រាតកាយនៅឯ Champions League នឹងជាការជ្រោមជ្រែងតែមួយគត់ដែលធ្វើឱ្យខ្ញុំបានលុយទាំងនោះ។ ខ្ញុំមានគម្រោងរត់អាក្រាតបន្ថែមទៀតដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំត្រូវបានដោះលែងចេញពីគុក ខ្ញុំទទួលបានអ្នក Follow ពី ៣០០.០០០ លើ Instagram ពោលគឺកើនដល់ជាង២លានហើយ។ អ្នកមិនអាចទិញភាពល្បីល្បាញជាសាធារណៈបែបនោះបានទេ។ ភ្លាមៗខ្ញុំល្បីពាសពេញពិភពលោក ហើយការងារជាច្រើនហូរដូចទឹកបាក់ទំនប់រត់មករកខ្ញុំ។ ខ្ញុំគិតថាខ្ញុំមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ វាគឺគ្រាន់តែជាការលេងសប្បាយបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកគាំទ្រស្រឡាញ់វា កីឡាករហាក់ដូចជាស្រឡាញ់វាដែរ ហើយសូម្បីតែប៉ូលិសនៅឯកីឡដ្ឋានបានសុំខ្ញុំរូបថតដែរ នៅពេលដែលខ្ញុំចេញមកវិញ។ ការទទួលបានមកវិញគឺពិតជាមិនគួរឱ្យជឿ គ្មានអ្វីធ្វើឱ្យខ្ញុំរីករាយខ្លាំងជាងនេះទៀតទេ។ វាគឺជាក្តីរំភើបដ៏ធំបំផុតនៃជីវិតរបស់ខ្ញុំ"៕

adverise with khmeread
tiger
Loading ad ...