បើកទីតាំងភ្នាល់ល្បែងស៊ីសងហ្គេមបាញ់ត្រី ក្លែមថ្នាំញៀនជាង៥០០កញ្ចប់ពង្វក់ក្មេងថែមទៀត

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសខណ្ឌដូនពេញ បានឆ្មក់បង្ក្រាបគ្រឿងញៀននៅទីតាំងភ្នាល់ល្បែងស៊ីសងហ្គេមបាញ់ត្រី​ ទាំងយប់នៅតំបន់រោងចក្រឆ្នាំងបឹងកក់ ផ្លូវR6 ចំណុចភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានថ្នាំញៀនចំនួន ៥១៩កញ្ចប់តូច និង៥កញ្ចប់ធំ រួមជាមួយទូហ្គេមចំនួនមួយ និងយុវជន៥នាក់នៅវេលាម៉ោង១និង៣០យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា​ ជនសង្ស័យ៥នាក់រួមមាន​ ១-ឈ្មោះ នី ម៉ាណេត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន),២-ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន),៣-ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន),៤-ឈ្មោះ ហម រត័្នថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន)និង៥-ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងចាប់យករួមមាន​ ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ,២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ,៣-ដាវកែច្នៃចំនួន០១ដើម,៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,៥-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន,៦-ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង,៧-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F 0041និង៨-ប្រាក់រៀលចំនួន បីមុឺនពីពាន់(៣២០០០រៀល)។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ បានយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...