ខឹងប្តីយកលុយទៅផឹកស៊ីសេពគ្រឿងញៀន ប្រពន្ធទិញសាំងមកដុតប្តីផ្អើលទាំងយប់

ភ្នំពេញ​ ៖​ នារីម្នាក់ខឹងប្តី(មិនបានរៀបការ)តែងតែយកលុយពីធ្វេីការសំណង់ដ៏លំបាកទៅផឹកស៊ី​ ជក់ថ្នាំញៀន​ វាយនាងនិងឪពុក​ ហាមមិនស្តាប់​ ក៏យកប្រេងសាំងមួយកូនដបស្រោចលេីខ្លួនប្តីហេីយដុកឆេះផ្អេីលទាំងយប់​ បង្កការភ្ញាក់ផ្អេីល កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទី ត្រង់ចំណុចរោងស្នាក់នៅ ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ  ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ដែន វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ រ៉ន សុភា ហៅ ធារ៉ា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកដបទឹកសុទ្ធដាក់សាំងចំនួន០១ និងដែកកេះពណ៌ស្វាយចំនួន០១ ។

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីយប់ជនរងគ្រោះឈ្មោះ ដែន វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ បាននៅអង្គុយផឹកស៊ី ជាមួយកម្មករសំណង់ដូចគ្នាមិនស្គាល់ឈ្មោះ នៅរោងស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ  ផឹកស៊ីអស់ស្រាបៀរហ្គេនស្បឺតចំនួន០២កំប៉ុង ។ 

ពេលនោះជនសង្ស័យឈ្មោះ រ៉ន សុភា ហៅ ធារ៉ា ភេទស្រី អាយុ១៩ឆ្នាំ(ត្រូវជាប្រពន្ធមិនបានរៀបការរបស់ជនរងគ្រោះ) បានយកដបទឹកសុទ្ធទៅបូមសាំងពីក្នុងម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម(ម៉ូតូចាស់) បានសាំងចំនួនប្រហែល២៥០មីលីលីត្រ(250ml) ដើរសំដៅទៅរកជនរងគ្រោះ ដែលកំពុងអង្គុយផឹកស៊ីលើរោងកម្មករបុរីប៉េងហួតខាងលើ ។ 

ជនសង្ស័យក៏បានចាក់សាំងពីក្នុងដបទឹកសុទ្ធ លើភ្លៅរបស់ជនរងគ្រោះជាប្តីរួចយកដែកកេះ កេះដុត បណ្តាលឱ្យឆេះ ហើយជនរងគ្រោះក៏បានលោតចុះពីលើរោងស្រែកឱ្យអ្នកជិតខាងជួយ រួចអ្នកជិតខាងក៏បានយកទឹកមកជះពន្លត់ភ្លើង  ហើយកម្លាំងសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ  ទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលជើងឯកតាមនីតិវីធីច្បាប់ ។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបគេ(ជនសង្ស័យ)ពិតជាបានបូមសាំងពីម៉ូតូចាក់ទៅស្រោចទៅភ្លៅរបស់ជនរងគ្រោះ រួចយកដែកកេះដុតប្រាកដមែន ដោយសារជនសង្ស័យនិងជនរងគ្រោះ បានស្រឡាញ់គ្នាជាប្តីប្រពន្ធមិនបានរៀបការត្រឹមត្រូវតាមផ្លូវច្បាប់ តាំងពីដើមឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ប្រកបមុខរបរជាកម្មករសំណង់ដូចគ្នា ។ ហើយនាងបន្តថា ការរស់នៅជាមួយគ្នានោះ ជនរងគ្រោះតែងតែយកលុយដែលធ្វើការបានទៅផឹកស៊ី និង ទិញថ្នាំញៀនជក់ រួចបានប្រើអំពើហិង្សាវាយមកលើជនសង្ស័យ និងឪពុកបង្កើតរបស់ជនសង្ស័យទៀតផង ។ ពេលជនសង្ស័យនិយាយណែនាំ កុំឱ្យជក់ថ្នាំញៀន ជនរងគ្រោះមិនស្តាប់តាមឡើយ ហើយបានដើរផឹកស៊ីមិនចូលកន្លែងដេក ។ 

ពេលជនសង្ស័យស្តីបន្ទោសបន្តិចបន្ទួច ជនរងគ្រោះបានយកខោអាវទៅដេកកន្លែងផ្សេង ធ្វើឱ្យជនសង្ស័យខឹង បូមសាំងពីម៉ូតូចាក់ស្រោចលើខ្លួនជនរងគ្រោះដុតបណ្តាលឱ្យឆេះផ្នែកខាងមុខចាប់ពីពាក់កណ្តាលភ្លៅរហូតដល់ក្បាលរងរបួសធ្ងន់ធ្ងរ  ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

 

adverise with khmeread
tiger
Loading ad ...