កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗក្នង ករណីបាក់ប្លង់សេ ក្នុងអគារកំពុងសាងសង់សង្ស័យខុសបច្ចេកទេស

ភ្នំពេញ​ ៖​ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារបាក់ធ្លាក់ប្លង់សេសង្កត់ពីលេី នៅការដ្ឋានកំពុងសាងសង់កើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ១០ខែមិថុនាឆ្នាំ២០១៩ សិ្ថតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ 

សមត្ថកិច្ចនិយាយថា​ សពឈ្មោះរ៉ន ខុម ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ ស្រុកកំណើត ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយគ្នាថា នៅមុនពេលកើតហេតុ មានកម្មករសំណង់ ៣នាក់កំពុងធ្វើការជនរងគ្រោះកំពុងអង្គុយឈូសកំបោរក៏ត្រូវប្លង់សេបាក់សង្កត់ពីលេីបណ្ដាលឱ្យ
ស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង។ ចំណែកកម្មករ ២នាក់ទៀត គេចផុតរងរបួស ដៃជើង ចង្កេះរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកធ្វើការ ត្រួតពិនិត្យនិងសាកសួរធ្វើកំណត់ហេតុ រកមេការនិងម្ចាស់ការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ។ ឯសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

 

adverise with khmeread
tiger
Loading ad ...