Man Utd ដាក់សំណើដើម្បីផ្ទេរខ្សែការពារ Aaron Wan Bissaka ពីក្លឹប Crystal Palace

តាមព័ត៌មានថា ក្លឹប Man Utd បានដាក់សំណើដំបូងដើម្បីផ្ទេរខ្សែការពារ Aaron Wan Bissaka របស់ក្លឹប Crystal Palace ។ Bissaka បានក្លាយជាគោលដៅផ្ទេរចម្បងរបស់​ Man Utd ខណៈពួកគេចង់នាំយកខ្សែការពារស្តាំរូបនេះមកជំនួសកីឡាករ Antonio Valencia ។

 

បើទោះបីជា Palace ចង់រក្សាទុក Bissaka ប៉ុន្តែសំណើរបស់ Man Utd អាចនឹងការសាកទឹកចិត្តរបស់ពួកគេ។ Bissaka បន្តឡើងជើង ចាប់តាំងពីបង្ហាញមុខលើកដំបូងសម្រាប់ក្រុម Crystal Palace កាលពីខែកុម្ភៈឆ្នាំ២០១៨ ហើយបន្តបង្ហាញមុខ៤៦លើកសម្រាប់ក្លឹបនេះ។

 

កីឡាករវ័យ២១ឆ្នាំរូបនេះធ្វើបានល្អខ្លាំងនៅក្លឹប Crystal Palace ហើយជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបនេះនៅរដូវកាល២០១៨-១៩ផងដែរ។ Bissaka នៅមានពេលវេលាច្រើន ដើម្បីអភិវឌ្ឍខ្លួនបន្ថែម ហើយក៏អាចនឹងជួយពង្រឹងប្រព័ន្ធការពាររបស់ក្រុម Man Utd ផងដែរ ៕

adverise with khmeread
tiger
Loading ad ...