Man Utd ត្រៀមផ្តល់ប្រាក់២០លានផោន ដើម្បីលើកទឹកចិត្តឲ្យអ្នកចាំទី David De Gea ផ្ទេរទៅ PSG

អ្នកចាំទី David de Gea មានបំណងបញ្ចប់កិច្ចសន្យានៅក្លឹប Man Utd តាមសម្រួល ហើយជ្រើសរកក្លឹបណាមួយដែលខ្លួនពេញចិត្តនៅរដូវក្តៅឆ្នាំក្រោយ។ ប៉ុន្តែថ្នាក់ដឹកនាំរបស់ Man Utd មិនចង់ឃើញកីឡាករសំខាន់ម្នាក់របស់ខ្លួនចាកដោយឥតតម្លៃផ្ទេរនោះទេ។

 

ក្លឹបបិសាចក្រហម Man Utd គ្រោងនឹងផ្តល់ប្រាក់២០លានដុល្លារដល់អ្នកចាំទីវ័យ២៨ឆ្នាំរូបនេះ ប្រសិនបើកីឡាកររូបនេះផ្ទេរទៅក្លឹប PSG នៅរដូវក្តៅនេះ។ គេជឿថា ថ្នាក់ដឹកនាំក្លឹប Man Utd ប្រហែលជាទទួលយកសំណើណាមួយដែលមានតម្លៃផ្ទេរលើសពី៦០លានផោនពីក្លឹបយក្សបារាំងមួយនេះហើយ។

 

Man Utd សុខចិត្តផ្តល់ប្រាក់លើកទឹកចិត្តដល់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ រូបនេះដើម្បីទទួលបានប្រាក់ខ្លះមកវិញមុនពេលអ្នកចាំទីរូបនេះចប់កិច្ចសន្យា។

De Gea ដឹងថា មានក្លឹបជាច្រើនត្រៀមកិច្ចសន្យាដែលមានប្រាក់ឈ្នួលច្រើនសម្រាប់ខ្លួន ប្រសិនបើរង់ចាំរហូតដល់ខ្លួនចប់កិច្ចសន្យា។

 

គេជឿថា De Gea រីករាយនឹងបន្តលេងនៅ​ Man Utd រហូតដល់រដូវកាលក្រោយ លុះត្រាតែទទួលបានប្រាក់ ដើម្បីចាកចេញ។ ប្រភពជាច្រើនលើកឡើងថា ភាគីទាំងពីរអាចសម្រេចកិច្ចព្រមព្រៀងមួយ ហើយ De Gea ជាបេក្ខភាពនាំមុខគេ ដើម្បីក្លាយជាអ្នកចាំទីដៃទី១របស់ក្លឹប PSG បន្ទាប់ពីអ្នកចាំទីសញ្ជាតិអ៊ីតាលី Gianluigi Buffon ចាកចេញ៕

adverise with khmeread
tiger
Loading ad ...