Man City នឹងងាកទៅរកគោលដៅផ្សេង ប្រសិនបើ Leicester ទាមទាតម្លៃផ្ទេរខ្ពស់ពេកសម្រាប់កីឡាករ Harry Maguire

ក្លឹប Man City នឹងបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរកគោលដៅផ្សេងទៀត ប្រសិនបើក្លឹប Leicester បដិសេធសំណើ៩០លានផោន សម្រាប់កីឡាករ Harry Maguire ។

 

ក្រុមជើងឯកក្របខណ្ឌ PL នេះបានចាត់ទុក Harry ជាគោលដៅផ្ទេរចម្បង បន្ទាប់ពីគិតថា នឹងមិនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Matthijs de Light ប៉ុន្តែ​ City ក៏គ្មានបំណងឆ្លើយតបនឹងតម្លៃដ៏ខ្ពស់សម្រាប់​ Harry ដែរ។

 

ក្លឹប City ត្រៀមបំបែកកំណត់ត្រាតម្លៃផ្ទេរ៦០លានផោនកន្លងមកដែលខ្លួនបានចំណាយ ដើម្បីនាំយកកីឡាករ Riyad Mahrez កាលពីឆ្នាំមុន ប៉ុន្តែប្រភពពីមន្ត្រីជាន់ខ្ពស់ជាច្រើន អះអាងថា ពួកគេនឹងរៀបចំបញ្ជីសម្រាំងថ្មី ប្រសិនបើក្លឹប Leicester បដិសេធនឹងសំណើដែលពួកគេបានផ្តល់។

 

ក្លឹប Man Utd ចង់បាន Harry ផងដែរ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះចង់ចូលរួមជាមួយ Man City ច្រើនជាង។ ទោះបីជាយ៉ាងណាគេជឿថា ស៊ីធីអាចនឹងដើរចេញ ប្រសិនបើ Leicester មិនព្រមទទួលយកសំណើរបស់ខ្លួន។

 

Leicester មិនចង់លក់កីឡាករវ័យ២៦ឆ្នាំរូបនេះទេ ហើយពួកគេនៅតែប្រកាន់ជំហរនេះដោយសារតែនៅពេលនេះ ក្លឹបស៊ីធីត្រូវការខ្សែការពារម្នាក់ជាចាំបាច់ បន្ទាប់ពីប្រធានក្រុម Vincent Kompany ចាកចេញទៅចូលរួមជាមួយក្លឹប Anderlecht ៕

adverise with khmeread
tiger
Loading ad ...