David Beckham ចាប់អារម្មណ៍ខ្សែការពារចាស់វស្សា Antonio Valencia របស់ក្លឹប Man Utd

មានព័ត៌មានថា វីរះបុរសបាល់ទាត់អង់គ្លេស David Beckham ចង់បានខ្សែការពារចាស់វស្សា Antonio Valencia របស់ក្លឹប Man Utd មកចូលរួមជាមួយក្លឹបថ្មី Inter Miami របស់ខ្លួន។

 

ថ្មីៗនេះ Beckham បើកក្លឹបថ្មីរបស់ខ្លួន ហើយក្រុម Inter Miami នៅពេលនេះ កំពុងជ្រើសរើសកីឡាករនៅមុនពេលបង្ហាញមុខលើកដំបូងនៅក្របខណ្ឌ MLS នៅឆ្នាំក្រោយ។

 

Valencia ពាក់អាវលេខ៧នៅពហុកីឡាដ្ឋាន Old Trafford ដូច Beckham ដែរ ហើយនៅពេលនេះកីឡាករអន្តរជាតិអេក្វាទ័ររូបនេះអាចនឹងទៅចូលរួមលេងក្នុងក្លឹបនៅសហរដ្ឋអាមេរិកនេះ។

 

កីឡាករវ័យ៣៣ឆ្នាំរូបនេះចប់កិច្ចសន្យាអស់ហើយ បន្ទាប់ពី​ Man Utd មិនបន្តកិច្ចសន្យា បើទោះបីជា Valencia ចង់លេងពីរឬបីឆ្នាំទៀតក៏ដោយ។

 

Valencia, Ander Herrera និង James Wilson ស្ថិតក្នុងចំណោមកីឡាករ ១៥រូបដែលត្រូវចាកចេញពី Man Utd ៕

adverise with khmeread
tiger
Loading ad ...