adverise with khmeread %601

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា​ភស្តុតាង​ដែល​ធ្វើឱ្យ​សីតុណ្ហភាព​ពេលយប់​ក្តៅ​ជាង​ពេល​ថ្ងៃ​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាកាសធាតុ​បាន​រកឃើញ​ភស្តុតាង​ដែលថា ពេលយប់​ក្តៅ​លឿន​ជាង​ពេល​ថ្ងៃ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១១ ខែមីនា​។ 

​    ​ដោយ​ប្រើ​ទិន្នន័យ​ពី​ការស្រាវជ្រាវ ៥០ ឆ្នាំ​មកនេះ ពួកគេ​បាន​បង្ហាញថា ខណៈដែល​និន្នាការ​អាកាសធាតុ​ទូទៅ​គឺ​កំពុង​ឡើងក​ម្តៅ​នោះ សីតុណ្ហភាព​ពេលយប់​បាន​កើនឡើង​លឿន​ជាង​សីតុណ្ហភាព​ពេល​ថ្ងៃ​ទៅទៀត​។

 

​    ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា នេះ​គឺ​ដោយសារ​សីតុណ្ហភាព​ពេល​យប់​ងាយ​នឹងមាន​រំញោច​ជាមួយនឹង​កម្លាំង​អាកាសធាតុ ហើយ​គំរូ​សីតុណ្ហភាព​សកលលោក​ដែល​ប្រើ​ដើម្បី​តាមដាន​បម្រែបម្រួល​អាកាសធាតុ​អាច​នឹង​ប៉ាន់ស្មាន​ខុស​អំពី​សីតុណ្ហភាព​។ 

​    ​យោងតាម​អ្នក​សីតុណ្ហភាព​វិទូ ហេតុផល​សម្រាប់​ការកើនឡើង​កម្តៅ​យ៉ាង​ឆាប់រហ័ស​នេះ​គឺ​មកពី​ស្រទាប់​ខ្យល់​ដែល​ស្ថិតនៅ​កៀក​នឹង​ផ្ទៃដី ដែល​គេ​ហៅថា ស្រទាប់​ព្រំដែន​ភព (PBL)​។ 

​    ​ស្រទាប់​ស្តើង​នៃ​បរិយាកាស​ផែនដី​នេះ​គឺ​ខុសគ្នា​ពី​ស្រទាប់​ខាងលើ​ផែនដី ហើយ​វា​បាន​ប្រែ​ទៅជា​ក្រាស់​ក្នុង​រយៈពេល​យប់​ថ្ងៃ​វិល​បាន​មួយ​ជុំ​។ 

​    ​ខណៈដែល​វា​មាន​កម្រាស់ ១ គីឡូម៉ែត្រ​នៅពេល​ថ្ងៃ វា​អាច​ស្តើង​មក​នៅត្រឹម​កម្រាស់ ៣០០ ឬ ៤០០ ម៉ែត្រ​ប៉ុណ្ណោះ​នៅពេល​យប់​។ នៅពេល​រាត្រី វិទ្យុសកម្ម​របស់​ព្រះអាទិត្យ​ដែល​ស្រូបយក​ដោយ​ស្រទាប់​អូហ្សូន​អំឡុងពេល​ថ្ងៃ​នឹងត្រូវ​បញ្ចេញ​ទៅ​លំហ​អាកាស​។

 

​    ​ប៉ុន្តែ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដូចជា​កាបូនឌីអុកស៊ីត​ដែល​បាំង​ជាប់​នៅ​ស្រទាប់​បរិយាកាស បាន​ដើរតួ​ជា​ភួយ​ដណ្តប់​ផែនដី ដោយ​រក្សា​វិទ្យុសកម្ម​មិនឱ្យ​ចេញពី​ផែនដី​នោះទេ ជាហេតុ​នាំឱ្យ​សីតុណ្ហភាព​កើនឡើង​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា ខណៈ​កាបូនឌីអុកស៊ីត​ច្រើនឡើង​បាន​បន្ថែម​មក​បរិយាកាស​ក្នុង​ផែនដី នោះ​នឹង​មានន័យថា​កម្តៅ​តិចតួច​ណាស់ដែ​លអាច​ចាក​ចេញពី​បរិយាកាស​ចូលទៅ​លំហ​នៅពេល​រាត្រី ហើយ​សីតុណ្ហភាព​ក្តៅ​នឹង​ដុត​កម្តៅ​រឹតតែ​ខ្លាំង​លើ​ស្រទាប់ PBL ដែល​ស្តើង​ស្រាប់​នៅពេល​យប់ ជាហេតុ​ធ្វើឱ្យ​ពេល​រាត្រី​កាន់តែ​ក្តៅ​លឿន​ជាង​ពេល​ថ្ងៃ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់