កូនស្រីរបស់ស្តេចកាស៊ីណូម៉ាកាវគ្រាន់តែភ្ជាប់ពាក្យសោះ ទទួលបានកាដូផ្ទះតម្លៃជិត៩០លានដុល្លារ រីឯគូដណ្តឹងវិញទទួលបានកាដូតូចតាចរាប់សិបលាន

នាង Sabrina Ho មិនចាំបាច់ខ្វាយខ្វល់រឿងដើរស្វែងទិញផ្ទះមុនរៀបការនៅឆ្នាំក្រោយនោះទេ។ កូនស្រីរបស់មហាសេដ្ឋីកាស៊ីណូម៉ាកាវ លោក Stanley Ho តាមដឹងបានផ្តល់កាដូផ្ទះមួយខ្នងតម្លៃ ៥០០ លានដុល្លារហុងកុង (៨៧ លានដុល្លារអាមេរិក) នៅពេលនាងរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃអាទិត្យទី៩មិថុនា។ គូដណ្តឹងរបស់នាង គឺលោក Thomas Xin។

នាង Ho អាយុ ២៨ ឆ្នាំ ដែលបើកក្រុមហ៊ុនមួយផ្សព្វផ្សាយផ្នែកសិល្បៈនិងវប្បធម៌នៅទីក្រុងម៉ាកាវ និងលោក Thomas Xin អាយុ ២១ ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យហាវើដ ក៏ត្រូវគេនិយាយផងដែរថាបានទទួលកាដូមាសនិងពេជ្រតម្លៃ ១០០ លានដុល្លារហុងកុង (១២,៧៥លានដុល្លារអាមេរិក) ពីភ្ញៀវអ្នកមានៗផងដែរ។

យោងតាមវេបសាយ ETtoday បានឱ្យដឹងថា ពួកគេនឹងរស់នៅសហរដ្ឋអាមេរិក ដោយសារតែលោក Thomas Xin ដែលឪពុកម្តាយចិនដីគោករបស់គាត់ជាអ្នកជំនួញ មិនទាន់រៀនចប់នៅឡើយទេ។

នាង Ho សព្វថ្ងៃកំពុងមានផ្ទៃពោះ។ ការភ្ជាប់ពាក្យនេះបានកើតឡើង បន្ទាប់ពីប្អូនប្រុសរបស់នាងឈ្មោះ Mario អាយុ ២៤ ឆ្នាំ និង នាង Ming Xi អាយុ ៣០ ឆ្នាំបានភ្ជាប់ពាក្យកាលពីខែឧសភា។ លោក Mario បានសុំរៀបការជាមួយកំពូលតារាបង្ហាញម៉ូតចិនរូបនោះជាមួយផ្កាកុលាប ៩៩.៩៩៩ ទងនៅផ្សារទំនើបសៀងហៃ។

ក្នុងសារអបអរទៅបងស្រី លោក Mario បាននិយាយថា "ខ្ញុំនឹងនឹកបងស្រី ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់សម្រាប់បងស្រី។ ចាប់ពីពេលនេះទៅសូមចងចាំថាត្រូវគោរពនិងធ្វើជាកូនស្រីរបស់ឪពុកម្ដាយក្មេករបស់បង។ សូមមានសុខភាពល្អនិងមានកូនច្រើន។ សូមឱ្យបងស្រីនិងបងថ្លៃរស់នៅដល់ចាស់ជាមួយគ្នានិងមានអាពាហ៍ពិពាហ៍ដ៏រីករាយ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab