ក្រុមហ៊ុនយក្សមួយរបស់វៀតណាមសង់រោងចក្រផលិតស្មាតហ្វូននៅទីក្រុងហាណូយ ព្រោះកំពុងមានតម្រូវការពីអឺរ៉ុបនិងអាមេរិក

ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនពហុផលិតឯកជនធំបំផុតរបស់វៀតណាមបានចាប់ផ្តើមសាងសង់រោងចក្រផលិតស្មាតហ្វូនមួយនៅទីក្រុងហាណូយកាលពីថ្ងៃចន្ទទី១០មិថុនា ដែលជាការវិនិយោគមួយក្រុមហ៊ុននិយាយថាត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការក្នុងស្រុកនិងអន្តរជាតិសម្រាប់ផលិតផលរបស់ខ្លួន។

រោងចក្រ ដែលមានទីតាំងនៅសួនបច្ចេកវិជ្ជា Hoa Lac Hi-tech Park មានសមត្ថភាពផលិតស្មាតហ្វូន Vsmart ចំនួន ១២៥ លានគ្រឿងក្នុងមួយឆ្នាំ នៅពេលដំណើរការពេញទី។

ក្រុមហ៊ុន VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធអេឡិចត្រូនិចរបស់ក្រុមហ៊ុន Vingroup បានបើកដំណើរការទូរស័ព្ទស្មាតហ្វូនរបស់ខ្លួននៅឆ្នាំ ២០១៨ ជាមួយផលិតផលរបស់ខ្លួនមានទីតាំងនៅតំបន់សេដ្ឋកិច្ច Dinh Vu-Cat Hai នៅភាគខាងជើងទីក្រុង Hai Phong ដែលជាកន្លែងផលិតរថយន្តរបស់ក្រុមហ៊ុន Vinfast ផងដែរ។

លោក Nguyen Viet Quang អនុប្រធាននិងជាអគ្គនាយករងក្រុមហ៊ុន Vingroup និយាយថារោងចក្រថ្មីនៅទីក្រុងហាណូយនឹងជួយបំពេញតម្រូវការកើនឡើងពីទីផ្សារក្នុងស្រុកនិងអន្តរជាតិសម្រាប់ក្រុមហ៊ុន Vsmart ។ លោក Quang និយាយថា VinSmart មិនត្រឹមតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេសម្រាប់ស្មាតហ្វូនរបស់ខ្លួនប៉ុន្តែថែមទាំងទទួលបានការបញ្ជាទិញពីក្រៅប្រទេសផងដែរគឺដៃគូនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក។

នៅក្នុងដំណាក់កាលទី១ ដែលរំពឹងសង់រួចរាល់នៅខែសីហា រោងចក្រ VinSmart នៅហាណូយនឹងលាតសន្ធឹងលើផ្ទៃដី ១៥,២ ហិកតា និងមានសមត្ថភាពផលិតស្មាតហ្វូនបាន ២៣ លានគ្រឿងក្នុងមួយឆ្នាំ។ សមត្ថភាពផលិតត្រូវគេរំពឹងថានឹងកើនឡើងដល់ ៣៤ លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងខែតុលានិង ១២៥ លានគ្រឿងនៅឆ្នាំ ២០២០៕ 

adverise with khmeread
tiger
Loading ad ...