តាអាយុ៦៨ឆ្នាំចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំបានសម្រេចច្រើនលើកត្រូវបានប៉ូលិសស្រុកស្នួលវ៉ៃខ្នោះ

ក្រចេះ​ ៖​ តាអាយុ៦៨ឆ្នាំបានធ្វេីសកម្មភាព ចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំបានសម្រេចជាច្រើនលើកត្រូវបានប៉ូលិសស្រុកស្នួលចាប់ខ្លួន នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៩ នៅចំណចភូមិវត្ត ឃុំស្វាជ្រះ ស្រុកស្នួល​ ខេត្តក្រចេះ​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះញឹប ជឿន រស់នៅភូមិវត្ត ឃុំស្វាជ្រះ ស្រុកស្នួលត្រូវបានចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ ដែលជននេះបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នារហូតសម្រេចជាច្រើនដង។

លោកអនុសេនីយ៍ឯក ជា ជាន នាយប៉ុស្តិ៍នរដ្ឋបាលស្វាយជ្រះបានឱ្យដឹងថា ប៉ូលិសបានធ្វើការស៊ើបអង្កេតបានរយៈពេលមួយថ្ងៃទើបឈានដល់ការចាប់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីក្រុមគ្រួសាររបសក្មេង ក៏ដូចជាលោកមេភូមិ ក្រោយពីមានការសង្ស័យពីសកម្មភាពជននេះទៅលើក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះជាកូនស្រីទី២ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។ 

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះត្រូវបាននាំកសម្រាកព្យាបាលនៅនិងមន្ទីរពេទ្យខេត្ត ខណៈជនសង្ស័យត្រូវបានប៉ូលិសជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីនៃច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...