រត់ម៉ូតូឌុបសុខៗ រមាស់ដៃលួចម៉ាស៊ីន និងម៉ូទ័របាញ់ទឹកស្រោចបន្លែត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួន​ នាថ្ងៃទី១០មិថុនាឆ្នាំ២០១៩ ម៉ោង១១ព្រឹក​ ក្នុងករណីលួចម៉ាស៊ីន និងម៉ូទ័របាញ់ទឹកស្រោចបន្លែ នៅចម្ការបន្លែ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩មិថុនាឆ្នាំ២០១៩ ម៉ោង៩យប់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះផុន វណ្នី ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ចំណែកជនសង្ស័យឈ្មោះទិត សំណាង ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ាស៊ីនម៉ាក Robin Pump ពណ៌លឿង មានភ្ជាប់ម៉ូទ័របាញ់ទឹក០១គ្រឿង នៅចំណុចកើតហេតុដើម្បីទុកបាញ់ទឹកស្រោចបន្លែ ។ រហូតដល់ម៉ោង៩យប់ ថ្ងៃទី០៩មិថុនាឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ ១C-០១៨៥  ចូលក្នុងចម្ការបន្លែខាងលើ លួចយកម៉ាស៊ីន និងម៉ូទ័របាញ់ទឹកស្រោចបន្លែ០១គ្រឿង របស់ជនរងគ្រោះដាក់លើម៉ូតូជិះគេចខ្លួន។ 

លុះដល់ថ្ងៃទី១០មិថុនាឆ្នាំ២០១៩ ម៉ោង១១ព្រឹក ជរងគ្រោះឃើញជនសង្ស័យជិះម៉ូតូម៉ាកខាងលើដឹកម៉ាស៊ីន និងម៉ូទ័របាញ់ ទឹកស្រោចបន្លែ០១គ្រឿងជារបស់ខ្លួននៅផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...