ចុម! កើតទុក្ខមិនសុខចិត្តរឿងអីបានជា Justin Bieber បបួល Tom Cruise វ៉ៃគ្នាដាក់ទ្រុង ហើយ Conor McGregor ត្រៀមរៀបចំការប្រកួតឱ្យទៀត

វាជាការប្រកួតវាយគ្នាដាក់ទ្រុង (UFC) ដែលអ្នកគាំទ្រមិនចង់បានទេ។ កាលពីថ្ងៃអាទិត្យ តារាចម្រៀងកាណាដា Justin Bieber បានបបួលតារាសម្ដែងជើងចាស់ Tom Cruise ប្រកួតគ្នានៅលើសង្វៀន UFC ដើម្បីដោះស្រាយបញ្ហាចាស់មួយ ដែលគ្មាននរណាម្នាក់ធ្លាប់គិតពីមុនមកទេថាឈានដល់ថ្នាក់ត្រូវវាយដាក់ទ្រុងដើម្បីបញ្ចប់រឿង។

ប្រសិនបើតារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះឈរទៅមានកម្ពស់ ១៧៥ សង់ទីម៉ែត្រ និងលក់ថាសចម្រៀងបាន ១៥០ លានដុំ ដែលទាក់ទាញអ្នកគាំទ្រលើអ៊ីនធឺណេត ១០៦ លាននាក់ ចុះហេតុអ្វីបានជាគាត់សម្រេចចិត្តចង់សាកកណ្តាប់ដៃជាមួយតារាភាពយន្តវ័យ ៥៦ ឆ្នាំទៅវិញ?

មិនបាច់និយាយច្រើនទេ គ្រាន់តែការប្រកាសនេះតែមួយគឺមានការទាក់ទាញយ៉ាងខ្លាំងរួចទៅហើយនៅលើបណ្ដាញសង្គម។

អតីតអ្នកប្រដាល់ UFC លោក Conor McGregor ភ្លាមៗនោះបាននិយាយអំពីការរំពឹងទុកនៃការប្រកួតរបស់អ្នកទាំងពីរ។

គាត់បានសរសេរនៅលើបណ្ដាញសង្គមថា "តើ Cruise មានជំនាញខាងវាយតប់ដែរឬទេ?" ក្នុងពេលដំណាលគ្នានោះ គាត់ក៏បានផ្សព្វផ្សាយសេវាក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា McGregor Sports and Entertainment ផងដែរ ដោយគាត់នឹងទទួលរៀបចំការប្រកួតនេះ ប្រសិនបើពួកគេទាំងពីរចង់វាយគ្នាមែន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...