adverise with khmeread 25fb9f79 5fde 41f1 910a 2ed0958674b6

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​ចាប់រំលោភ​នាងក្រមុំ​ម្នាក់​បានសម្រេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​កោះដាច់​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១១​មីនា​កន្លងទៅនេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់​នាងក្រមុំ​ម្នាក់​រំលោភ​បានសម្រេច​កាលពី​ពេលយប់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ឈឹម សុភ​ក្ត្រ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅតាម​ផ្លូវលំ ភូមិ​១​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ល​-​ស​-​ល​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​ជាមួយគ្នា។​

    ប៉ូលិស​បន្តថា  កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​១០​មីនាឆ្នាំ​២០១៦​ជ​សង្ស័យ​បាន​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​ចាប់រំលោភ​បានសម្រេច​ហើយ​គេចខ្លួនបាត់​។ លុះ​ព្រឹក​ឡើង​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​រួច​ប៉ូលិស​បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​រសៀល​ថ្ងៃទី​១១​មីនា​កន្លងទៅ  ហើយ​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់