អតីតតារាស្រីម៉ាឡេស៊ីរៀបការជាមួយអ្នកជំនួញអាយុ៧១ឆ្នាំ ត្រូវប៉ាន់អ្នកចាក់ឆ្នោតយកតាមអាយុអ្នកទាំងពីរ ត្រូវស្ទើរទូទាំងប្រទេស

អ្នកជំនួញនេះមានអាយុ ៧១ ឆ្នាំ ហើយនាងមានអាយុ ២៩ ឆ្នាំ ប៉ុន្តែអ្នកលេងអ៊ីនធឺណេតម៉ាឡេស៊ីបានអបអរសាទរអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ ពួកអ្នកលេងអ៊ីនធឺណេតមានអារម្មណ៍ថា ប្រសិនបើបេះដូងគូស្នេហ៍នេះត្រូវបានកំណត់ដើម្បីជួបស្រឡាញ់គ្នាបែបនេះហើយនោះ លោក Tai Huat Chang ប្រធានក្រុមហ៊ុន G.E Mining និងអតីតតារាកុមារី ឈ្មោះ Samantha Ee Kai Chee ច្បាស់ជាមានសុភមង្គលអាពាហ៍ពិពាហ៍នឹងគ្នា។

នាង Ee ធ្លាប់ជាផ្នែកមួយនៃក្រុមតន្ត្រី Four Golden Princess ដែលជាក្រុមតន្រ្តីកុមារីដ៏ពេញនិយមក្នុងចំណោមក្មេងៗនៅទសវត្សរ៍ឆ្នាំ ១៩៩០។ អ្នកទាំងពីរបានអបអរជីវិតថ្មីរបស់ពួកគេជាមួយមិត្តភក្តិនិងក្រុមគ្រួសារនៅក្នុងមង្គលការ ដែលរៀបចំឡើងនៅសណ្ឋាគារ W Kuala Lumpur កាលពីថ្ងៃពុធ ទី៥ មិថុនា។

កាសែតរបស់ម៉ាឡេស៊ី Star បាននិយាយថា អតីតមិត្តរួមក្រុមរបស់នាងអ៊ីក៏បានបង្ហាញខ្លួនដែរ។ អ្នកទាំងបួនបានរំលឹកអនុវស្សារីយ៍ថ្ងៃដែលពួកគេច្រៀងរួមគ្នាកាលពីតូច ប៉ុន្តែមិនបានច្រៀងរួមគ្នានៅថ្ងៃមង្គលការនោះទេ។

នាង Ee ដែលគេនិយាយថាមានផ្ទៃពោះនិងរំពឹងសម្រាលកូននៅខែកញ្ញានោះ ក៏បានធ្វើឱ្យអ្នកចាក់ឆ្នោតសប្បាយចិត្តមិនស្ទើរនោះដែរ។ លេខ ២៩៧១ ដែលសំដៅទៅលើអាយុរបស់គូស្នេហ៍នេះ បានឈ្នះរង្វាន់ធំទី ២ កាលពីថ្ងៃសៅរ៍៕

adverise with khmeread
tiger
Loading ad ...