រន្ទះសម័យនេះសាហាវណាស់! កំពុងជិះម៉ូតូនៅផ្លូវហាយវ៉េ ត្រូវរន្ទះបាញ់ចំកណ្តាលក្បាលនៅអាមេរិក

អ្នកជិះម៉ូតូមកពីរដ្ឋ North Carolina សហរដ្ឋអាមេរិកមួយរូបបានស្លាប់ បន្ទាប់ពីត្រូវរន្ទះបាញ់ចំកណ្តាលក្បាល ខណៈកំពុងធ្វើដំណើរតាមម៉ូតូនៅលើផ្លូវហាយវ៉េ Interstate 95 ក្នុងរដ្ឋផ្លរីដា។

គេនៅតែមិនច្បាស់ថាតើបុរស​ដែលមិនបញ្ចេញអត្តសញ្ញាណរូបនេះ ត្រូវបានសម្លាប់ដោយកម្លាំងរន្ទះ ឬបណ្តាលមកប៉ះទង្គិចក្បាលអ្វី បន្ទាប់ពីរន្ទះបាញ់ចំ។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិសក្នុងរដ្ឋបាននិយាយ។

ផេកបណ្តាញសង្គមនាយកដ្ឋានកុងត្រូលផ្លូវហាយវ៉េរដ្ឋផ្លរីដា បានបង្ហោះរូបភាពមួយសន្លឹកនៃមួកសុវត្ថិភាពរបស់ជនរងគ្រោះវ័យ ៤៥ឆ្នាំរូបនេះ ដែលមើលទៅហាក់ដូចជាត្រូវបានកម្លាំងអ្វីមួយបាញ់ទម្លុះបំបែក និងឆេះ។ មន្រ្តីប៉ូលិសនិយាយថា ប៉ូលិសនៅក្រៅកាតព្វកិច្ចមួយរូបបានធ្វើជាសាក្សីចំពោះកាយវាយប្រហារដោយរន្ទះដ៏កម្រនេះ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Ormond Beach តំបន់ឆ្នេរអាត្លង់ទិកនៅរដ្ឋផ្លរីដា នៅអំឡុងម៉ោង ១៥:០០ ម៉ោងក្នុងតំបន់ កាលពីថ្ងៃចន្ទ៕

adverise with khmeread
tiger
Loading ad ...