Bruno Fernandes នឹងក្លាយជាគោលដៅរបស់ក្លឹប Man Utd ប្រសិនបើចាកចេញពី Sporting Lisbon

កីឡាករ Bruno Fernandes របស់ក្លឹប Sporting Lisbon នឹងក្លាយជាគោលដៅផ្ទេរចម្បងរបស់ក្លឹប Man Utd ហើយតាមព័ត៌មានថា ក្លឹប Man Utd ត្រៀមដាក់សំណើ៧០លានផោន សម្រាប់កីឡាករវ័យ២៤ឆ្នាំរូបនេះ។

 

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ គឺជាតំណាងឲ្យប្រទេសរបស់ខ្លូនក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Nations League ដែលពួកគេបានយកឈ្នះក្រុមហូឡង់កាលពីយប់ថ្ងៃអាទិត្យ ហើយនិយាយថា នៅពេលនេះ ត្រៀមខ្លួនដោះស្រាយបញ្ហាអនាគត។

 

ថ្លែងប្រាប់អ្នកកាសែត Bruno បាននិយាយថា “ខ្ញុំមិនដឹងអ្វីទេ។ ខ្ញុំត្រូវការពេលពីរបីថ្ងៃទៀត ដើម្បីស្វែងរកការពិត។ យើងដឹងថា ពេលខ្លះកាសែតបានបង្ហាញពីការផ្ទេរនិងលក់។ ខ្ញុំរក្សាភាពស្ងប់ស្ងៀម។ ខ្ញុំកំពុងលេងជាមួយក្លឹបធំ។ ខ្ញុំមិនព្យាយាមចាកចេញទេ”។

 

Bruno បន្តថា “ប៉ុន្តែ ប្រសិនបើឱកាសមកដល់ ។ ខ្ញុំនឹងនិយាយជាមួយក្លឹប Sporting”។
ខ្សែបម្រើរូបនេះនិយាយថា ខ្លួនបានត្រៀមចរចាជាមួយក្លឹប Sporting Lisbon អំពីលទ្ធភាពផ្ទេរចេញប្រសិនបើមានក្លឹបស័ក្តិសមណាមួយដាក់សំណើ៕

 

 

adverise with khmeread
tiger
Loading ad ...