ក្រុមការងារក្លឹប Chelsea មានការខ្វែងគំនិតគ្នាចំពោះបេក្ខភាពដែលត្រូវក្លាយជាគ្រូបង្វឹកបន្ទាប់ ប្រសិនបើលោក Sarri ចាកចេញ

ក្រុមការងារក្លឹប Chelsea មានការខ្វែងគំនិតគ្នាជុំវិញថា តើអ្នកចាត់ការរូបណាដែលពួកគេចង់ឲ្យបន្តដឹកនាំនៅពហុកីឡាដ្ឋាន Stamford Bridge ប្រសិនបើលោក Maurizio Sarri ចាកចេញនៅរដូវក្តៅនេះមែននោះ។

លោក Sarri ហាក់ដូចជាប្រាកដក្នុងចិត្តចំពោះការត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីជាទឹកដីកំណើតរបស់លោកវិញ នឹងដើម្បីចូលរួមជាមួយនឹងក្លឹប Juventus បន្ទាប់ពីក្រុមជើងឯកអ៊ីតាលីមួយនេះ ចាត់ទុកលោកជាគោលដៅលេខ១ក្រោយពេលគ្រូបង្វឹកលោក Massimiliano Allegri ចាកចេញ។

ប៉ុន្តែគេជឿថា លោក Allegri គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលស័ក្តិសមនឹងការងារនៅ​ Chelsea  រួមទាំងអតីតកីឡាកររបស់ក្លឹប Frank Lampard និងលោក Erik គ្រូបង្វឹកក្រុម Ajax ផងដែរ។

ទោះបីជាយ៉ាងណា មានការខ្វែងគំនិតគ្នារវាងក្រុមការងារបង្វឹកនិងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតទាក់ទិនថា តើនរណាដែលពួកគេចង់បានធ្វើជាអ្នកចាត់ការនៅរដូវកាលបន្ទាប់៕

adverise with khmeread
tiger
Loading ad ...