Man Utd បដិសេធសំណើរបស់ក្លឹប Inter Milan

តាមសេចក្តីរាយការណ៍ថា ក្លឹប Man Utd បានបដិសេធសំណើរបស់ក្លឹប Inter Milan ដែលចង់យកកីឡាករ Ivan Perisic បូករួមនឹងប្រាក់មួយចំនួន ដើម្បីដូរយកខ្សែប្រយុទ្ធ Romelu Lukaku ។

បណ្តាញព័ត៌មានរបស់អ៊ីតាលីក៏បានអះអាងថា ក្លឹប Inter Milan បានផ្តល់ Perisic ឲ្យក្លឹប Man Utd ដើម្បីស្វែងរកលទ្ធភាពផ្ទេរ​ Lukaku ។

Lukaku ត្រៀមចាកចេញពីពហុកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះ ហើយគ្រូបង្វឹកថ្មីរបស់ក្លឹប Inter Milan លោក Antonio Conte បានចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះជាគោលដៅមួយក្នុងចំណោមគោលដៅផ្ទេរកំពូលរបស់លោក។

ទោះបីជាយ៉ាងណា ក្លឹប​ Man Utd បានបដិសេធសំណើនេះ ហើយមានបំណងរង់ចាំសំណើផ្ទេរសមស្របដែលអាចមានតម្លៃ៧៥លានផោនដែលខ្លួនបានចំណាយទៅលើ Lukaku ។

ចំណែកខ្សែបម្រើស្លាបសញ្ជាតិក្រូអាស៊ី Ivan ក៏ធ្លាប់ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកក្លឹប Man Utd ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ហើយ​កីឡាកររូបនេះគឺជាគោលដៅផ្ទេរចម្បងរបស់អតីតអ្នកចាត់ការក្លឹប​ Man Utd លោក Jose Mourinho ៕

adverise with khmeread
tiger
Loading ad ...