Julian Draxler ឆ្លើយតបចំពោះព័ត៌មានថា ខ្លួនចាកចេញពី PSG

កីឡាករ Julian Draxler បានច្រានចោលរបាយការណ៍ដែលភ្ជាប់ខ្លួនទៅនឹងកិច្ចព្រមព្រៀផ្ទេរចេញពីក្លឹប PSG នៅរដូវកាលទិញដូរនេះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះមិនសូវទទួលបានជោគជ័យទេ អំឡុងយុទ្ធនាការនៅរដូវកាលឆ្នាំ២០១៨-២០១៩នេះ ដោយរកបានតែ៣គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Ligue 1 និងមិនបានស្វែងរកទម្រង់លេងល្អរបស់ខ្លួនទេ។

កីឡាកររូបនេះបានបង្ហាញមុខតិចតួចនៅគ្រប់ការប្រកួតបើធៀបនឹងរដូវកាលមុន ហើយវាហាក់ដូចជាថា កីឡាកររូបនេះឈានដល់ទីបញ្ចប់របស់ខ្លួនជាមួយក្លឹប PSG ហើយ។

ប៉ុន្តែ Julian អះអាងថា ខ្ញុំមិនបានគិតដល់រឿងចាកចេញពីរដ្ឋធានីបារាំងនេះទេ ហើយនិងខំប្រឹងប្រែងរកកៅអីក្នុងក្រុមជម្រើសដំបូង។

Julian បាននិយាយថា “ខ្ញុំមិនអាចនិយាយអ្វីទាំងអស់អំពីរឿងនេះ ពីព្រោះខ្ញុំគ្មានបំណងចាកចេញពីក្លឹបនេះទេ”៕

adverise with khmeread
tiger
Loading ad ...