បច្ចេកទេសថ្មីសុទ្ធសាធ! ចោរម្នាក់ប្រើផ្លែបឺរលាបពណ៌ខ្មៅប្លន់ធនាគារបានសម្រេចពីរដងយ៉ាងងាយ

ចោរប្លន់វ័យ ៤៧ឆ្នាំមួយរូប បានប្លន់ធនាគារបានសម្រេចពីរលើកផុយៗ ដោយបោកបញ្ឆោតបុគ្គលិកធនាគារថា ផ្លែបឺរដែលគាត់កំពុងកាន់ក្នុងដៃ គឺជាគ្រាប់បែកដៃ។

ចោរប្លន់មិនបញ្ចេញអត្តសញ្ញាណរូបនេះ ត្រូវបានបរិយាយដោយកាសែត Time of Israel ជាអ្នកស្រុកនៃភូមិ Bedouin ភាគខាងត្បូងរបស់អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានប្លន់លុយសរុបចំនួន ៨.៣០០ដុល្លារ បន្ទាប់ពីប្លន់ធនាគារចំនួនពីរត្រឹមរយៈប្រាំថ្ងៃក្នុងខែឧសភាកន្លងទៅ។

ដោយប្រដាប់មកក្នុងដៃជាមួយផ្លែបឺរលាបពណ៌ខ្មៅ ចោរប្លន់ជាមួយនឹងបច្ចេកទេសថ្មីប្លែករូបនេះបានប្រាប់ទៅអ្នកទទួលភ្ញៀវធនាគារថា "ដាក់លុយក្នុងកាបូបឱ្យលឿន ឬចង់ឱ្យយើងបោះគ្រាប់បែកនេះចូលក្នុង"។

ទោះបីជាចោរប្លន់រូបនេះបានស្លៀកពាក់បិទជិតមិនមាននរណាសម្គាល់ក៏ដោយ ក៏មន្រ្តីប៉ូលិសអ៊ីស្រាអែលនៅតែអាចកំណត់ទីតាំងរស់នៅរបស់ចោរនេះបាន ដោយតាមដានទីតាំងទូរស័ព្ទដៃរបស់គាត់។ កំណត់ត្រាបទល្មើសព្រហ្មទណ្ឌរបស់គាត់ត្រូវបានគេរាយការណ៍ថា បានរួមបញ្ចូលទាំងការជាប់ពាក់ព័ន្ធនឹងការប្លន់ជោគជ័យបីឆ្នាំជាប់គ្នាជាច្រើនករណីទៀត៕


 

adverise with khmeread
tiger
Loading ad ...