លោកតាជប៉ុនអាយុ៨៤ឆ្នាំក្លាយជាអ្នកបង្ហាញម៉ូតសម្លៀកបំពាក់ដ៏មានឥទ្ធិពល បន្ទាប់ពីឱ្យចៅប្រុសស្លៀកពាក់ឱ្យគាត់តាមចិត្តរួចថតបង្ហោះអនឡាញ

លោកតា ​Tetsuya វ័យ ៨៤ឆ្នាំ ដែលជាគ្រូគីមីចូលនិវត្តន៍មួយរូបមិនមានចំណាប់អារម្មណ៍នឹងម៉ូតសម្លៀកបំពាក់ បានក្លាយទៅជានិមិត្តរូបអ្នកលេងម៉ូតសម្លៀកបំពាក់ក្នុងបេះដូងអ្នកលេងអ៊ីនធឺណេត បន្ទាប់ពីគាត់បានអនុញ្ញាតឱ្យចៅប្រុសរបស់គាត់ស្លៀកពាក់ឱ្យគាត់តាមចិត្តសម្រាប់ការថតរូបភាពមួយសន្លឹក។

រឿងដ៏គួរឱ្យចាប់អារម្មណ៍នេះបានចាប់ផ្តើមកាលពីខែមុន ពេលដែលលោក​ Naoya Kudo បានទៅផ្ទះដើម្បីទៅលេងជីតារបស់ខ្លួនក្នុងខេត្ត Akita អំឡុងរដូវវិស្សមកាល Golden Week របស់ជប៉ុន។ អំឡុងការជួបជុំគ្នានេះ លោក Naoya បានស្នើជីតារបស់គាត់ ថាតើគាត់នឹងបង្ហាញម៉ូតសម្លៀកបំពាក់រចនាដោយដៃសម្រាប់ខ្លួនបានដែរទេ ជាមួយនឹងការថតរូបម៉ូតមួយចំនួន លោកតាវ័យ ៨៤ឆ្នាំរបស់គាត់បានយល់ព្រម។ 

វាបានផ្តល់ឱ្យពួកគេនូវឱកាសមួយដើម្បីចំណាយផ្តិតបានរូបគុណភាពល្អៗជាមួយគ្នា និងភាពរីករាយដូចគ្នាទៅនឹងក្មេងស្ទាវវ័យជំទង់ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរបានស្រមៃពីលទ្ធផលនៃរូបថតដែលពួកគេផ្តិតនឹងក្លាយទៅជាភាពជោគជ័យដ៏សម្បើមនៅលើបណ្តាញសង្គមនោះទេ។

លោក Kudo បានប្រាប់ទៅវេបសាយ BuzzFeed ថា ជីតាវ័យ ៨៤ឆ្នាំរបស់ខ្ញុំមួយនេះ "បានចូលរួមយ៉ាងសកម្មក្នុងការជ្រើសទីតាំង និងរឿងផ្សេងៗទៀត" ពេលដែលពួកគេមានគម្រោងថតរូបភាព។ ពួកគេបានទៅលេងវាសស្រែ និងឆ្នេរនានា នៅជុំវិញផ្ទះរបស់លោកតា Tetsuya និងសូម្បីសាលាដែលលោកតា Tetsuya ធ្លាប់ជាសាស្រ្តាចារ្យនៅទីនោះ ដែលពួកគេបានផ្តិតរូបភាពជាច្រើនបានល្អឥតខ្ចោះដែលលោក Naoya មិនបានរំពឹងទុក។ 

ជាក់ស្តែង គាត់ពិតជាចាប់អារម្មណ៍ខ្លាំងជាមួយនឹងលទ្ធផលនេះ ដែលពួកគេបានបង្ហោះរូបថតទាំងអស់ទៅលើបណ្តាញសង្គម Twitter ដែលវាភ្លាមៗមានភាពល្បីល្បាញជាខ្លាំង៕

adverise with khmeread
tiger
Loading ad ...