គ្រួសាររបស់លោកអូបាម៉ាចូលរួមអបអរកូនស្រីពៅរៀនចប់វិទ្យាល័យនៅសាលាឯកជនល្បីឈ្មោះបំផុតនៅវ៉ាស៊ីនតោន ធ្វើឱ្យផ្អើលអ្នកចូលរួមដទៃទៀត

ក្រុមគ្រួសារលោកអូបាម៉ាទាំងមូលបានមកចូលរួមអបអរកូនស្រីពៅឈ្មោះ Sasha Obama ខណៈដែលនាងបានបញ្ចប់ការសិក្សាពីសាលា Sidwell ដែលជាវិទ្យាល័យឯកជនដ៏មានកិត្យានុភាពបំផុតរបស់រដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោងតាម Daily Mail កាលពីថ្ងៃអង្គារ។ 

លោកបារ៉ាក់ លោកស្រីមីឆែល និងកូនស្រីច្បង Malia ត្រូវបានថតរូបរួមគ្នាដោយសមាជិកក្រុមគ្រួសាររបស់និស្សិតបញ្ចប់ការសិក្សាដទៃទៀត ដែលមានសេចក្តីរីករាយជាខ្លាំង ដែលបានឃើញអតីតគ្រួសារថ្នាក់ដឹកនាំអាមេរិកមួយនេះនៅក្នុងពិធីកាលពីថ្ងៃអាទិត្យ។

លោក Joe Biden អតីតអនុប្រធាននិងជាអនាគតបេក្ខជនប្រជែងតំណែងប្រធានាធិបតីនាពេលខាងមុខ និងភរិយារបស់គាត់ លោកស្រី Jill ក៏បានចូលរួមក្នុងពិធីដ៏ធំមួយនេះដែរ ដោយបានអបអរសាទរចំពោះការបញ្ចប់ការសិក្សារបស់ចៅស្រីខ្លួនឈ្មោះ Maisy ពីសាលាល្បីឈ្មោះមួយនេះ។

Sasha ដែលទើបតែមានអាយុ ១៨ ឆ្នាំកាលពីថ្ងៃចន្ទ ត្រូវបានថតជាឈុតក្នុងថ្នាក់រៀនឆ្នាំ២០១៩របស់នាង ដោយស្លៀកពាក់ពណ៌ស។ តាមសេចក្តីរាយការណ៍នាងនឹងចូលរៀននៅសាកលវិទ្យាល័យ Michigan ក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...