Callum Hudson Odoi នឹងចុះកិច្ចព្រមព្រៀងថ្មីបន្ត ប្រសិនបើ Chelsea ធានាផ្តល់ឱកាសលេងច្រើនជាងមុន

កីឡាករវ័យក្មេង Callum Hudson Odoi ចង់​ឲ្យក្លឹប Chelsea ​ធានា​ផ្តល់ឱកាស​លេង​ឲ្យ​បាន​ច្រើន​ជាង​នេះនៅ​រដូវកាល​ក្រោយ​ ប្រសិនបើ​ក្លឹប​នេះចង់ឲ្យ ខ្លួនបន្ត​កិច្ច​សន្យា​ថ្មី។

ស្របពេល​ Eden Hazard នឹង​ចាកចេញ​ទៅចូល​រួម​ក្រុម Real Madrid នៅ​រដូវក្តៅ​នេះ​ Callum​ ប្រហែលក្លាយជា​អ្នកស្នង​តំណែងពី​កីឡាករសញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​នៅ​ក្នុង​ក្រុម​ជម្រើស Chelsea ​។

Callum កំពុងតែ​បង្ហាញ​ជំហរ​រឹងមាំ​ក្នុង​ការ​ចរចា​ ខណៈ​ចង់​បាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​សម្រាប់រដូវកាល​ក្រោយ។ កីឡាកររូបនេះធ្វើបាន​ល្អនៅ​ចុងរដូវកាល​និង​មាន​ឱកាស​បង្ហាញមុខ​ច្រើន​ក្នុងក្រុម  Chelsea ​និង​ជម្រើស​ជាតិ​អង់គ្លេស​។

កីឡាករ​រូបនេះរកបាន​៥គ្រាប់ អំឡុង​មួយ​រយៈ​ពេល​ចុងក្រោយ​ មុន​ពេល​មាន​បញ្ហា​សរសៃពួរ​ ពេល​ប្រកួត​ជាមួយ​ក្រុម​​ Burnley ៕

adverise with khmeread
tiger
Loading ad ...