លោក Jose Mourinho បើកចិត្តទទួលយកឱកាសវិលត្រឡប់ទៅដឹកនាំ Chelsea ជាលើកទីបី

លោក Jose Mourinho បានបង្ហាញចេតនាចង់​វិលត្រឡប់​មក​ដឹកនាំនៅ​ពហុកីឡាដ្ឋាន Stamford Bridge ក្នុងឋានៈ​ជា​អ្នក​ចាត់​ការ​​ជា​លើក​ទី​៣​។ ខណ: ដែលបង្វឹក​បច្ចុប្បន្ន​​ លោក Maurizio Sarri កាន់​តែ​ខិតទៅរក​ច្រកចេញទៅ​ចូល​រួម​ជាមួយ​ក្លឹបជើង​ឯក​អ៊ីតាលី Juventus ។ មានន័យ​ថា ក្លឹប​​ Chelsea ​កំពុង​តែ​ប្រឹងប្រែងដើម្បី​ស្វែង​រក​មនុស្ស​ដ៏ស័ក្តិសម​មក​ដឹកនាំ​បន្ត។

តាម​កាសែត The Sun បាន​ឲ្យ​ដឹងថា លោក Mourinho កំពុង​តែ​ពិចារណា​ពី​ឱកាស​លើកទី​៣​របស់​លោក​ក្នុង​ការ​ដឹកនាំ​ក្លឹប​នៅ​ភាគខាងលិច​ទីក្រុងឡុងដ៍មួយនេះ។ គ្រូបង្វឹក​សញ្ជាតិ​ព័រទុយ​ហ្គាល់រូបនេះ​បាននិយាយកាល​ពីខែ​មីនា​ថា លោក​សង្ឃឹមថា នឹងអាច​វិលត្រឡប់​មក​កាន់​ការងារបង្វឹក​វិញនៅ​ខែមិថុនា​នេះ។

អតីត​វីរបុរស​របស់ក្រុម​​ Chelsea លោក Frank Lampard ​នៅ​តែ​ជា​បេក្ខ ភាព​មាន​ប្រៀប​ម្នាក់​ក្នុង​ការ​ចូល​ដឹកនាំ​បន្ត​ ប៉ុន្តែ​ថ្នាក់ដឹកនាំ​​ Chelsea ក៏​កំពុង​ពិចារណា​លើ​បទពិសោធ​របស់​គ្រូបង្វឹក​រូបនេះផងដែរ៕

adverise with khmeread
tiger
Loading ad ...