Ferrari, Rolls Royce, Bentley, Range Rover និង Lamborghini សុទ្ធតែជាកាកឡាន ដែលគេបោះបង់ចោលនៅកន្លែងកប់ខ្មោចឡានក្នុងទីក្រុងឌូបៃ

កំពូលឡានប្រណីតៗជាច្រើនគ្រឿងបានទុកចោលប្រឡាប់ធូលីដីនៅវាលខ្សាច់នៅកន្លែងកប់ខ្មោចឡានដ៏ថ្លៃបំផុតនៅតំបន់ឈូងសមុទ្រពែក្ស។ រថយន្តម៉ាក Ferrari, Rolls Royce, Bentley, Range Rover និង Lamborghini គឺស្ថិតក្នុងចំណោមយីហោឡានល្បីៗ ដែលបង្ហាញនៅឯវាលកប់ខ្មោចឡាន Sharjah នៅមិនឆ្ងាយប៉ុន្មានពីកណ្តាលទីក្រុងឌូបៃ។

កម្តៅថ្ងៃនិងភាពកខ្វក់នៃវាលខ្សាច់បានគ្របដណ្តប់ពេញរថយន្តថ្លៃៗទាំងនោះ ប៉ុន្តែនៅតែមានអ្នកចង់កាប់សាច់វាលក់។ ភាគច្រើននៃម្ចាស់របស់វាត្រូវគេជឿថាជាជនបរទេស ដែលបានរត់ចេញពីប្រទេសអារ៉ាប់រួមអេមីរ៉ាតកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីពួកគេខកខានសងបំណុលនិងទុកចោលរថយន្តទាំងនេះនៅវាលកប់ខ្មោចឡាននេះ។

ខណៈរថយន្តជាច្រើនស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម រថយន្តមួយចំនួនទៀតគឺរក្សាស្ថានភាពបានល្អដដែល គឺល្មមគ្រប់គ្រាន់ដើម្បីផ្តល់គ្រឿងបន្លាស់ដើម្បីលក់ឱ្យអ្នកទិញដែលចង់សន្សំសំចៃលុយ។

បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០១២ ប្រជាពលរដ្ឋអង់គ្លេសជាច្រើនបានរត់គេចខ្លួនពីទីក្រុងឌូបៃ ព្រោះមើលឃើញថាប្រាក់ចំណូលរបស់ពួកគេមិនអាចទ្រទ្រង់នឹងជីវភាពរស់នៅហ៊ឺហារបស់ពួកគេបានទៀតនោះទេ។ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះបំណុលគ្មានលទ្ធភាពសង ក្រោមច្បាប់ Sharia មានន័យថាជនបរទេសមួយចំនួនត្រូវបោះបង់ចោលភ្លាមៗនូវរថយន្តថ្លៃៗរបស់ពួកគេនៅឯព្រលានយន្តហោះតែម្តង៕ ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...