មិនសរសើរមិនបាន! ទើបតែសម្រាលកូនបាន ៣០ នាទី ងើបមកអង្គុយប្រឡងថ្នាក់អនុវិទ្យាល័យថែមទៀត

ស្ដ្រីអេត្យូពីម្នាក់បានអង្គុយប្រឡងលើគ្រែមន្ទីរពេទ្យ ៣០ នាទី បន្ទាប់ពីឆ្លងទន្លេរួច។ នាង Almaz Derese វ័យ ២១ ឆ្នាំ មកពីទីក្រុង Metu ភាគខាងលិចប្រទេសអេត្យូពី សង្ឃឹមបានអង្គុយប្រលង មុនពេលកូននាងកើត ប៉ុន្ដែការប្រឡងថ្នាក់អនុវិទ្យាល័យបានផ្អាកដោយសារតែបុណ្យរ៉ាម៉ាដន។

នាងបានទៅក្នុងបន្ទប់សម្រាលកូននៅថ្ងៃចន្ទ មិនយូរប៉ុន្មានការប្រលងលើកដំបូងក៏បានចាប់ផ្ដើម។ Almaz និយាយការរៀនសូត្រអំឡុងពេលមានផ្ទៃពោះ គឺមិនមែនជាបញ្ហានោះទេ ហើយនាងមិនចង់រង់ចាំវានៅឆ្នាំក្រោយដើម្បីបញ្ចប់ការសិក្សានោះឡើយ។

នាងបានប្រឡងភាសាអង់គ្លេស ភាសា Amharic និងគណិតវិទ្យារបស់អនុវិទ្យាល័យនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃចន្ទ ហើយនឹងធ្វើតេស្តដែលនៅសល់របស់នាងនៅមជ្ឈមណ្ឌលប្រឡងនៅរយៈពេលពីរថ្ងៃទៀត។

Almaz បាននិយាយទៅកាន់ BBC ថា "ដោយសារតែខ្ញុំប្រញាប់ទៅប្រឡង ការសម្រាលកូនរបស់ខ្ញុំមិនមានការលំបាកឡើយ"។ ប្ដីរបស់នាងឈ្មោះTadese Tulu និយាយថា គាត់ជាអ្នកបញ្ចុះបញ្ចូលសាលារៀនដើម្បីអនុញ្ញាតឱ្យនាងធ្វើតេស្ដប្រឡងនៅមន្ទីរពេទ្យ។ ហើយក្រោយមកសាលាបានយល់ព្រមឱ្យ Almaz ប្រឡងសាជាថ្មី បន្ទាប់ពីលើកនាងឱ្យប្រឡងទៅឆ្នាំក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...