ឃាត់ខ្លួនជនសង្ស័យម្នាក់និងរឹបអូសថ្នាំញៀន១១កញ្ចប់នៅសង្កាត់ក្បាលកោះ

​ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀន១១កញ្ចប់នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិព្រែក១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅនៅថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០យប់​។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១១កញ្ចប់ថង់តូច។ 

​បច្ចុប្បន្នប៉ូលិសបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី​៕


​      
 

adverise with khmeread
tiger
Loading ad ...