បញ្ជូនមនុស្សប្រុសស្រី១៧នាក់ទៅតុលាការ, ខណៈជនបរទេស៣១នាក់ត្រៀមបណ្តេញចេញពាក់ព័ន្ធក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួននៅក្លឹប «លុច្សសារី»

​ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី១៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្លឹបកម្សាន្តរាត្រីយីហោ «លុច្សសារី» កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ខណៈជនបរទេស៣១នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រៀមបណ្តេញចេញ។ 

​សមត្ថកិច្ចនិយាយថា​ អ្នកពាក់ព័ន្ធដែលត្រូវប៉ូលិសបញ្ជូនទៅតុលាការទាំង១៧នាក់ រួមមានជនជាតិយួន៥នាក់ និងជនជាតិខ្មែរ១០នាក់។ សមត្ថកិច្ចក៏បានឃាត់ជនបរទេស៣១នាក់ផ្សេងទៀតដែលមានសារធាតុញៀនជាប់នឹងខ្លួន ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្រៅពីនោះជនប្រុសស្រី ដែលសេពគ្រឿងញៀន គឺត្រូវបានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន​ ហើយទំនងជាមានការអប់រំដោះលែងមួយចំនួន​ ចំពោះអ្នកមិនមានការពាក់ព័ន្ធក្នុងចំណោមមនុស្សទាំង៤១៧នាក់ (ប្រុស២៣៦នាក់និងស្រី១៨១នាក់)។ 

​សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ១៧នាក់ ដែលត្រូវបញ្ជូនទៅតុលាការរួមមាន ទី១-ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិយួន តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក, ទី២-ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់, ទី៣-ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិយួន តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ, ទី៤-ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិយួន តួនាទីជាគណនេយ្យករ, ទី៥-ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិយួន តួនាទីជាបុគ្គលិកទទួលកំម៉្មង់, ទី៦-ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិយួន តួនាទីជាបុគ្គលិកទទួលកំម៉្មង់, ទី៧-ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់, ទី៨-ឈ្មោះ ឡាង សាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់, ទី៩-ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១០-ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១១-ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១២-ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១៣-ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១៤-ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១៥-ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ, ទី១៦-ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ និងទី១៧-ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។

​ចំណែកជនបរទេស៣១នាក់​ មាន៤សញ្ជាតិ​ ផ្ទុកសារធាតុញៀនបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ត្រៀមបណ្តេញចេញរួមមាន​ ៖​ ជនជាតិចិន១៤នាក់(ស្រី០៨នាក់)រួមមាន ១.ឈ្មោះ XIA SHUANGJUN ភេទប្រុស អាយុ៣៦ឆ្នាំ, ២.ឈ្មោះ LUO WANGJIE ភេទប្រុស អាយុ៣២ឆ្នាំ, ៣.ឈ្មោះ WANG MENGYU ភេទស្រី អាយុ២២ឆ្នាំ, ៤.ឈ្មោះ XIE HUICI ភេទស្រី អាយុ២៨ឆ្នាំ, ៥.ឈ្មោះ LIN MENGQUAN ភេទប្រុស អាយុ៣០ឆ្នាំ, ៦.ឈ្មោះ WU YUEHUA ភេទប្រុស អាយុ២៤ឆ្នាំ, ៧.ឈ្មោះ WEI YAYUN ភេទប្រុស អាយុ២៩ឆ្នាំ, ៨.ឈ្មោះ WEI CHENGWEI ភេទប្រុស អាយុ៣២ឆ្នាំ, ៩.ឈ្មោះ WANG XINRU ភេទស្រី អាយុ២៥ឆ្នាំ, ១០.ឈ្មោះ XIE QIAN ភេទស្រី អាយុ២៤ឆ្នាំ, ១១.ឈ្មោះ CHEN LIN ភេទស្រី អាយុ៣១ឆ្នាំ, ១២ឈ្មោះ LIN LI JIAO ភេទស្រី អាយុ៣៨ឆ្នាំ, ១៣.ឈ្មោះ TAN DAN ភេទស្រី អាយុ៣០ឆ្នាំ និង១៤.ឈ្មោះ TAN SHUANG ភេទស្រី អាយុ២៩ឆ្នាំ។ 

​ជនជាតិសាំងហ្គាពួរ ចំនួន០១នាក់ឈ្មោះ QUEK SZE TONG ភេទប្រុស អាយុ៥៥ឆ្នាំ។ ជនជាតិម៉ាឡេស៊ី ចំនួន០២នាក់ប្រុសរួមមាន១.ឈ្មោះ OOL CHEE HONG ភេទប្រុស អាយុ៣៥ឆ្នាំ និង២.ឈ្មោះ TAN KING YIK ភេទប្រុស អាយុ២២ឆ្នាំ។ 

​ចំណែកជនជាតិយួន ចំនួន១៤នាក់ (ស្រី០៧នាក់) រួមមាន១.ឈ្មោះ LE MAI ANH ភេទស្រី អាយុ២២ឆ្នាំ, ២.ឈ្មោះ TAO THI HUYNA NAI ភេទស្រី អាយុ១៨ឆ្នាំ, ៣.ឈ្មោះ NGUGEN THI THI ភេទស្រី អាយុ៣៥ឆ្នាំ, ៤.ឈ្មោះ NGUYEN THI MY LIEN ភេទស្រី អាយុ២៩ឆ្នាំ, ៥.ឈ្មោះ TRAN THI THANG TAM ភេទស្រី អាយុ២៤ឆ្នាំ, ៦.ឈ្មោះ LAM NGOC TRAN ភេទស្រី អាយុ២៦ឆ្នាំ, ៧.ឈ្មោះ LE THI NHA ភេទស្រី អាយុ៣៦ឆ្នាំ, ៨.ឈ្មោះ CHAN SEYHA ភេទប្រុស អាយុ២៤ឆ្នាំ, ៩.ឈ្មោះ BUI THAI CUONG ភេទប្រុស អាយុ៤៨ឆ្នាំ, ១០ឈ្មោះ KEO SOTHY ភេទប្រុស អាយុ៣២ឆ្នាំ, ១១.ឈ្មោះ HUIN YANG TUNG ភេទប្រុស អាយុ១៩ឆ្នាំ, ១២.ឈ្មោះ NGUYEN VAN TAN ភេទប្រុស អាយុ២៨ឆ្នាំ, ១៣.ឈ្មោះ TONG THANH NGIA ភេទប្រុស អាយុ២៨ឆ្នាំ, ១៤.ឈ្មោះ SENG CHIV ភេទប្រុស អាយុ២១ឆ្នាំ។ 

​ប៉ូលិសបន្តថា ជាលទ្ធផលពិនិត្យឃើញជាជនបរទេសខាងលើនេះ មានសារធាតុញៀនក្នុងខ្លួន និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

​សូមរំលឹកថា សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ស ថេត ស្នងការប៉ូលិសរាជធានីភ្នំពេញ បានចុះប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ២កន្លះរំលងអធ្រាត្ររហូតដល់៥កន្លះព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្លឹបលុច្សសារី​ មានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវលេខ២១៤កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ 

​ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេង កម្សាន្ត៤១៧នាក់ទៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ​ រួមជាមួយគ្រឿងញៀនមួយចំនួន។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនបានបញ្ជាក់ឈ្មោះនិងចាប់ខ្លួនលោកថៅកែក្លឹបបាននៅឡើយ។ កិច្ចប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត លុច្សសារីបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ជាកូនលោកជំទាវជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី​ បានចូលទៅលេងក្នុងក្លឹបនេះ ហើយបង្កការផ្ទុះអាវុធ បណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ។ ក្រោយមកជនដៃដល់បានចូលខ្លួនសារភាពកំហុសនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ​៕

adverise with khmeread
tiger
Loading ad ...