ចៅអធិការវត្តហ្នឹងសង្ស័យតែហ្វេន Beckham! សង់រូបចម្លាក់តារាបាល់ទាត់អង់គ្លេសនៅទន្ទឹមនឹងរូបបដិមាព្រះដែរ

តើអ្នកធ្លាប់ឃើញទេព្រះពុទ្ធរូបមួយអង្គរបស់អាស៊ីយើងគឺជាតារាបាល់ទាត់កំពូលរបស់អឺរ៉ុប?

វាមិនមែនជារឿងលេងសើចនោះទេ។ វត្តមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ បានឆ្លាក់រូបចម្លាក់មួយរបស់ David Beckham ចូលទៅក្នុងរូបចម្លាក់ទីសក្ការៈរបស់ខ្លួន។ 

Beckham ប្រហែលជាបានចូលនិវត្តន៍ពីបាល់ទាត់កាលពីប្រាំមួយឆ្នាំមុន ប៉ុន្តែអតីតកីឡាកររបស់អធិរាជស Real Madrid និងជាវីរបុរសរបស់បិសាចក្រហម Manchester United រូបនេះ នៅតែមានប្រជាប្រិយខ្ពស់ជាមួយនឹងប្រិយមិត្តបាល់ទាត់ទូទាំងសកលលោក។

ប្រិយមិត្តរបស់បិសាចក្រហមមួយរូបក្នុងប្រទេសថៃ បានផ្តល់សេចក្តីកោតសរសើររបស់ខ្លួនសម្រាប់ Beckham ទៅកាន់កម្រិតមួយដ៏អស្ចារ្យផ្សេងទៀត ដោយបានឆ្លាក់រូបចម្លាក់របស់អតីតតារាបាល់ទាត់អង់គ្លេសរូបនេះចូលទៅក្នុងជញ្ជាំងវត្ត Wat Pariwat ដែលអ្នកស្រុកដាក់រហស្សនាមថា វត្ត David Beckham។

ថ្វីបើរូបចម្លាក់នេះត្រូវបានដាក់តាំងពីឆ្នាំ១៩៩៨ក៏ដោយ ក៏ប៉ុន្តែវាទើបតែបានក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ថ្មីៗនេះប៉ុណ្ណោះ។ រូបចម្លាក់ Beckham មួយនេះ គឺស្ថិតក្នុងលក្ខណៈកំពុងច្រត់ជង្គុង ដោយមានពាក់ឯកសណ្ឋានរបស់បិសាចក្រហម។

ក្រៅពីរូបចម្លាក់ Beckham វត្តមួយនេះក៏មានរួមបញ្ចូលជាមួយរូបសំណាករបស់ Barack Obama, Pinocchio, Mickey Mouse និង Superman ផងដែរ៕


 

adverise with khmeread
tiger
Loading ad ...