រថយន្តដឹកទំនិញមួយគ្រឿងបុកដើមឈើសងខាងផ្លូវរួចក្រឡាប់ដោយខ្លួនឯងរបួសតៃកុង

​ព្រះសីហនុ​ ៖ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បុកដើមឈើសងខាងផ្លូវរួចក្រឡាប់ដោយខ្លួនឯង វេលាម៉ោងជាង៩ព្រឹក​ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦១.១៦២ម្តុំចម្ការដូងប្រេង ក្នុងភូមិសាស្ត្រភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។      

​សមត្ថកិច្ចកងរាជអាវុធហត្ថឱ្យដឹងថា រថយន្តបង្កដោយខ្លួនឯងម៉ាកហ៊ីណូ ពណ៌សពាក់ផ្លាកលេខព្រះសីហនុ 3A-2021 បើកបរដោយឈ្មោះ រិន ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិអង់ខ្វៀន ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកបរក្នុងទិសដៅពី ខេត្តព្រះសីហនុទៅភ្នំពេញ។ 

​លុះមកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបានរេចង្កូតទៅបុកដើមព្រីងហើយធ្លាក់ទៅខាងឆ្វេងដៃ បណ្តាយឱ្យអ្នកបើកបររងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ៕


 

adverise with khmeread
tiger
Loading ad ...