ហាយឡែនឌ័របើកបុករបាំងថ្មចែកទ្រូងផ្លូវ​ ហើយម្ចាស់គេចខ្លួនបាត់

​ព្រះសីហនុ​ ៖ មានករណីរថយន្តតូចមួយគ្រឿង បុកក្បាលនាគរបាំងពុះទ្រូងផ្លូវជាតិលេខ៤ ខាងមុខសាលាស្រុកស្រុកព្រៃនប់ក្នុងទីប្រជុំជនផ្សារវាលរេញ ពេលបើកបរទិសដៅពីព្រះសីហនុ - ភ្នំពេញ កើតឡើងនៅពេលរំលងអធ្រាត្រឬជិតភ្លឺថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩។

​យោងតាមមន្ត្រីមូលដ្ឋានថា ក្រៅពីខូចខាតរថយន្តផ្នែកខាងមុខ និងខូចរបាំងក្បាលនាគរបាំងទ្រូងផ្លូវ មិនអ្នករងគ្រោះធ្ងន់ធ្ងរដល់អាយុជីវិតទេ។

​សមត្ថកិច្ចបានឱ្យដឹងថា រថយន្តនេះម៉ាកហាយឡែនឌរ័ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS 2816 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ក្នុងនោះនៅព្រឹកថ្ងៃដដែលសមត្ថកិច្ចក៏បានចាត់ចែងស្ទូចយករថយន្តនេះ ដោះស្រាយបន្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...