ម្ចាស់កំពុងរវល់ជាប់ដៃអ៊ុតសក់ឱ្យភ្ញៀវ​ ចោរចូលលួចកាបូប, តែរត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាបូប ខណៈដែលម្ចាស់កំពុងរវល់ជាប់ដៃអ៊ុតសក់ឱ្យភ្ញៀវ បានហើយរត់គេចខ្លួន តែរត់មិនរួចត្រូវបាន ម្ចាស់ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរខាង ស្របពេលដែលកម្លាំងល្បាតទៅដល់ដេញចាប់ខ្លួនបានភ្លាមៗ ស្ថិតនៅតូបអ៊ុតសក់ ក្នុងផ្សារតាំងកសាងចាស់ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ម៉ៅ ពុទ្ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ និញ ឆៃវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាងអ៊ុតសក់ តូបកើតហេតុ ស្នាក់នៅ ចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​ ហើយនៅក្នុងកាបូបមានប្រាក់ដុល្លារនិថប្រាក់រៀលមួយចំនួន​។ 

​ប៉ូលិសបន្តថា ខណៈដែលកំពុងជាប់ដៃអ៊ុតសក់ឱ្យភ្ញៀវ ហើយដាក់កាបូបលុយនៅក្បែរខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យដើរមកដល់ ឆ្លៀតឱកាស ចូលទៅឆក់យកកាបូបលុយ បានហើយរត់គេចខ្លួន ឃើញភ្លាមៗ ស្រែកផ្អើលពលរដ្ឋក្បែរខាង ក៏សមត្ថកិច្ចនៅក្បែរនោះស្រាប់ដេញចាប់ខ្លួនបាន នាំយកទៅប៉ុស្តិ៍សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...