adverise with khmeread 02a78f7a a55d 48d1 91db 0fd36be3611d

បុរស​ម្នាក់​បើកឡាន​បុក​មនុស្ស​ស្លាប់ ភ័យ​ពេក​បើក​រត់​រួច​ចុះ​លោត​ចូល​ទឹកទន្លេ​លង់​ស្លាប់​

     ក្រចេះ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​សាំង​យ៉ុង​បើក​បុក​ស្ត្រីម្នាក់​កំពុង​ជិះ​កង់​តាមផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ភូមិរ​ការ​កណ្ដាល សង្កាត់​-​ក្រុង​-​ខេត្តក្រចេះ​។​

     ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា ពេលនោះ​ជនបង្ក​ភ័យ​ស្លន់ស្លោ​បើករថយន្ត​គេចខ្លួន​មិន​ស្គាល់ផ្លូវ​ច្បាស់​លាស់​ដល់​ចំណុច​ផ្លូវ​ទាល់​ក៏​ចុះ​ពី​រថយន្ត​លោត​ចូល​ទឹកទន្លេ​បណ្ដាល​ឲ្យ​លង់​ស្លាប់។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ចោមរោម​មើល​និង​កំពុង​រាវរក​សាកសព​ក្នុង​ទឹកទន្លេ រហូតទល់​ល្ងាច​នេះ​នៅ​ពុំទាន់​រកឃើញ​នៅឡើយ​។​

    យ៉ាងណាក៏ដោយ​អ្នកស្លាប់​ទាំងពីរ​សមត្ថកិច្ច​នៅ​ពុំទាន់​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់