កុមារ៥៣នាក់ស្លាប់ ដោយសារសារធាតុពុលនៅក្នុងផ្លែគូលែននៅឥណ្ឌា

មន្ត្រីសុខាភិបាលឥណ្ឌាពុធទី១២មិថុនានិយាយថា យ៉ាងហោចណាស់ ក្មេង ៥៣ នាក់បានស្លាប់ក្នុងភាគខាងជើងប្រទេសឥណ្ឌាក្នុងរយៈពេល ១០ ថ្ងៃពីជំងឺស្លាប់ខួរក្បាល ដែលគេជឿថាបណ្តាលមកពីសារធាតុពុលនៅក្នុងផ្លែគូលែន។

ការស្លាប់ត្រូវបានរាយការណ៍ចេញពីមន្ទីរពេទ្យចំនួនពីរក្នុងស្រុក Muzaffarpur រដ្ឋ Bihar នៅប៉ែកខាងកើតប្រទេសដែលល្បីបំផុតខាងសម្បូរផ្លែគូលែន។

មន្ត្រីសុខាភិបាលលោក Ashok Kumar Singh និយាយថា ក្មេងៗដែលស្លាប់សុទ្ធតែបង្ហាញរោគសញ្ញា Encephalitis Syndrome ដោយភ្លាមៗពួកគេបាត់បង់ជាតិគ្លុយកូសក្នុងឈាមតែម្ដង។ ហើយក្រសួងសុខាភិបាល ក៏បានផ្ដល់ដំបូន្មានដល់ប្រជាជនរបស់ខ្លួនឱ្យថែរក្សាកូនអំឡុងរដូវក្ដៅ (លើស ៤០ អង្សា) កុំឱ្យបរិភោគផ្លែគូលែន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...