កុំថាឡើយមនុស្ស សូម្បីដំរីក៏ចេះយំនិងធ្វើបុណ្យសពឱ្យកូនវាដែរ

អ្នកល្បាតព្រៃម្នាក់បានចែករំលែកវីដេអូដ៏កម្សត់មួយនៃហ្វូងដំរីកំពុងធ្វើបុណ្យសពឱ្យកូនដំរីមួយក្បាល។

លោក Parveen Kaswan អ្នកល្បាតព្រៃនៅមណ្ឌល Indian Foreign Service បានឃើញកូនដំរីមួយក្បាលត្រូវបានពាំដោយដំរីធំ។ ពួកវាមានគ្នាយ៉ាងហោចណាស់ ៨ ក្បាលដើរឆ្លងកាត់ផ្លូវ។ ក្នុងវីដេអូនោះ គេជឿថា ដំរីមួយក្បាលដែលពាំសពកូនដំរី គឺជាមេរបស់វា។

ខណៈដែលដំរីញីពាំកូនរបស់វា មនុស្សដែលកំពុងឈរមើល មានការអាណិតអាសូរដល់ហ្វូងដំរី ដែលព្យាយាមពាំកូនដំរីនោះ។ លោក Kaswan បាននិយាយថា ដំរីពាំសពកូនដំរីទាំងហ្វូងបែបនេះ គឺជាក្បួនដង្ហែសពរបស់សត្វដំរី ដែលកំពុងយំសោកស្តាយសពកូនដំរី។ ហើយគ្រួសារដំរី មិនចង់ទុកសាកសពកូនរបស់ពួកវាចោលនោះទេ៕

 

adverise with khmeread
tiger
Loading ad ...