អ្នកជំងឺទឹកនោមផ្អែមម្នាក់នៅថៃ យកផ្លែឈើមួយប្រភេទមកបិទលើដំបៅរ៉ាំរ៉ៃ តែ៥ថ្ងៃមុខដំបៅក្លាយជាក្រៀម ឥឡូវសាស្ត្រាចារ្យថៃកំពុងស្រាវជ្រាវប្រយោជន៍របស់ផ្លែនេះហើយ

នេះគឺជារបួសរបស់អ្នកជំងឺទឹកនោមផ្អែមម្នាក់ ដែលព្យាបាល៦ខែ រ៉ាំរ៉ៃមិនបាត់ តែនៅពេលសាកល្បងយកផ្លែ Karonda Cherry ដាក់លើមុខដំបៅ១ថ្ងៃ មុខរបួសក៏ចាប់ផ្តើមស្ងួតក្រៀម ហើយត្រឹមរយៈពេល៥ថ្ងៃមុខរបួសក៏បិទជិតទាំងស្រុង។ 

នេះជាចំណុចចាប់ផ្ដើមដែលធ្វើឱ្យអ្នកជំងឺឈ្មោះ ពុ សម្រេចចិត្តទៅរកអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ​ Thammasat និង សាកលវិទ្យាល័យ Rangsit គឺសាស្រ្តាចារ្យបណ្ឌិត Arunporn Masirat រហូតឈានដល់ការស្រាវជ្រាវមួយដែលមាន ១២ក្រុម ដែលគ្រោងធ្វើឡើងនៅខេត្តភាគឦសាន។​ 

សង្ឃឹមថាការស្រាវជ្រាវនេះនឹងជោគជ័យ ហើយនឹងជួយលើកទឹកចិត្តរបស់អ្នកជំងឺទឹកនោមផ្អែម ដែលមានដំបៅខ្ទុះរ៉ាំរ៉ៃ ពិបាកព្យាបាល៕ ប្រភព៖ ថៃ

adverise with khmeread