adverise with khmeread C8216fef 05ca 4698 bb06 e79d40383f0f

ឃាតករ​២​នាក់​ដែល​បានសម្លាប់​អ្នកបើកបរ​ទូក​ម្នាក់​ឥឡូវ​ចាប់ខ្លួនបាន​ហើយ​

    ព្រះសីហនុ ៖ ជ​នស​ង្ស​យ័​ជា​ឃាតករ​២​នាក់​ដែល​បានធ្វើ​សកម្មភាព​សម្លាប់​អ្នកបើកបរ​ទូក​ម្នា​ក់ប​ណ្តា​ល​ឲ្យ​ស្លាប់​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ  ត្រូវបាន​ប៉ូលីស​ក្រុងព្រះសីហនុ ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកំពត​សហការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែមិនា ឆ្នាំ​២០១៦​នេះ។​

     ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​ឈ្មោះ​លឹម លុច​ភេទ​ប្រុស​អាយុ​២៤ ឆ្នាំមាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ជា​ជនដៃដល់​ចាប់ខ្លួន​នៅ​ក្រុងព្រះសីហនុ ហើយ​ជន​ស​ង្ស​យ័​ម្នាក់ទៀត​ឈ្មោះ​លឹម ធា​ហៅ​ប្រុស ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ស្រុកកំណើត​ដូចគ្នា​អ្នកផ្សំគំនិត​ចាប់ខ្លួន​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ក្រោម​កិច្ចសហការ​ពី​ប៉ូលីស​ខេត្តកំពត​។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា​ជ​នស​ង្ស​យ័​ទាំង​២​នាក់​នេះ​ជា​កម្មករ​ទូក​នេសាទ បានធ្វើ​សកម្មភាព​សម្លាប់​អ្នកបើកបរ​ទូក​ម្នាក់​ឈ្មោះ រ៉ា​ ភេទ​ប្រុស​អាយុ​៤៤ ឆ្នាំមាន​ស្រុកកំណើត​នៅ​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ​ និងស្នាក់​ប្រកបរ​នេសាទ​នៅ​ទំនប់រលក​ក្រុងព្រះសីហនុ​ដែល​កំពុង​នេសាទ​លើ​ទូក​ជាមួយគ្នា​កាលពី​ថ្ងៃទី​១០​មិនា​២០១៦​កន្លងទៅ នៅ​ចំណុច​ក្បែរ​កោះ​ក្រាស​ក្នុង​ឃុំ​កោះ​ស្តេច​ស្រុក​គី​រី​សាគរ​ខេត្តកោះកុង ដោយ​ប្រើ​ពូថៅ​វាយ​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ រួចហើយ​ជន​ស​ង្ស​យ័​ទាំង​២​ក៍​មានបំណង​គេចខ្លួន​ទៅ​ស្រុកកំណើត​នៅឯ​ខេត្តកំពត។​

     បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​សមត្ថកិច្ច​សហការ​ចាប់​ខ្លួន​បានជា​បន្តបន្ទាប់​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ហើយ​បើតាម​ប៉ូលិស​អះអាង​ដោយ​ដកស្រង់​តាម​ចម្លើយសារភាព​ពី​ជ​នស​ង្ស​យ័​ថា​ឃាតកម្ម​នេះ​កើតឡើង​ដោយសារតែ​ទំនាស់​ពាក្យសម្តី​រវាង​ក្រុម​ជ​នស​ង្ស​យ័​និង​ជនរងគ្រោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់