ក្មួយប្រុសបង្កើតពិការជើងលបវាយពូ៣ដំបងពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយសារក្មួយប្រុសបង្កើតពិការជេីងនិងញៀនថ្នាំលបវាយនឹងដំបង កាលវេលា ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងអាណន់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះកែម សាវី ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរត់កង់បីស្នាក់នៅចំណុចកើតហេតុ ។ ចំណែកជនដៃដល់ ត្រូវជាក្មួួយឈ្មោះ ហេង ចាន់សុផល ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ  ស្នាក់នៅផ្ទះជាប់គ្នា (មានសារធាតុញៀនក្នុងខ្លួន)។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតជនរងគ្រោះនិងក្មួយ មិនដឹងថាមានទំនាស់តាំងពីថ្ងៃណានោះទេ ណាមួយជនដៃដល់ធ្លាប់ប្រើប្រាស់គ្រឿងញៀនផង ហើយជនដៃដល់សព្វថ្ងៃ រស់នៅជាមួយម្ដាយ ដោយធ្វើបាបម្ដាយពេក ម្ដាយក៏បានទៅនៅក្នុងវត្តបួសធ្វើយាយជី ។ រាល់ថ្ងៃម្ដាយតែងតែយកបាយពីវត្ត មកឱ្យកូនរបស់គាត់ហូបរាល់ថ្ងៃ ជួនកាលកូនរបស់គាត់ មកចាប់ច្របាច់កចង់សម្លាប់គាត់ តែបានបងប្អូូនឃើញជួយទាន់ ។ 

ប្រភពបន្តទៀតថាក្រោយពីពូមកពីរត់កង់បីវិញគាត់បានទិញគុយទាវមកហូបដោយសាររូបគាត់ហូបមិនអស់បានយកទៅដាក់ឱ្យឆ្កែរបស់គាត់ស៊ី  ។ ខណៈកំពុងតែអង្គុយដាក់ឱ្យឆ្កែសុីដោយមិនដឹងខ្លួនស្រាប់តែក្មួយចិត្តអប្រិយ ជិះរទេះមកពីក្រោយព្រមទាំងកាន់ឈើជ្រុងនៅនឹងដៃ បានវាយសំពងពីក្រោយ ជាប់គ្នាបីដង បណ្ដាលឱ្យស្លាប់ភ្លាមៗ ។

ក្រោយហេតុការណ៍ ជនដៃដល់ក៏មិនបានរត់ទៅណាដែរ ដោយសារពិការជើងទាំងសងខាង ក៏ត្រូវបានបងប្អូនរងគ្រោះរាយការណ៍ ទៅសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង ៕

adverise with khmeread
tiger
Loading ad ...