ប៉ូលិស​ស្រុកអន្លង់វែងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន១១កញ្ចប់

ឧត្តរមានជ័យ​ ៖ កម្លាំងប៉ូលិស​ស្រុកអន្លង់វែង  បានចុះស្រាវជ្រាវបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី  នៅចំណុចមុខបុរីអ៊ាងហួ  ស្ថិតនៅភូមិអូរជញ្ជៀន ឃុំ- ស្រុកអន្លង់វែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នារសៀលថ្ងៃទី១២មិថុនាឆ្នាំ២០១៩​ ។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សន រដ្ឋា ហៅទូច ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​។ វត្ថុតាងឆែកឆេរដកហូតបាន រួមមាន ម៉ាទឹកកក ( ICE ) ចំនួន ១១ កញ្ចប់តូចនិងទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នបានកសាងសុំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្ត  ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...