ប៉ូលិសខណ្ឌដង្កោវ៉ៃខ្នោះតាចាស់ល្មោមកាមម្នាក់ ពីបទរំលោភកុមារីអាយុ៥ឆ្នាំ

ភ្នំពេញ​ ៖​ តាចាស់ម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោវ៉ៃខ្នោះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១០និង៣០នាទី ​ បន្ទាប់ពីធ្វេីសកម្មភាព រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុខ ខែម ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង១០នាទី ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ រស់ អូន ភេទប្រុស អាយុ៦២ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្ម សង្កាត់ទៀត ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកកង់ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។ 

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ សុខ ខែម ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវជាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះ អាយុ០៥ឆ្នាំ ។ ប៉ូលិសបន្តថា​ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោ៩និង៣០នាទី ឈ្មោះ សុខ ខែម ភេទស្រី អាយុ៦០ឆ្នាំ (ត្រូវជាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) និងក្មេងស្រីរងគ្រោះ អាយុ០៥ឆ្នាំ កំពុងតែនៅផ្ទះ ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ 

ពេលនោះក៏មានជនសង្ស័យឈ្មោះ រស់ អូន បានជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់នៅខាងមុខផ្ទះរបស់ឈ្មោះ សុខ ខែម រួចជនសង្ស័យបានដើរចូលទៅអង្គុយនិយាយលេងជាមួយឈ្មោះ សុខ ខែម នៅលើគ្រែខាងមុខផ្ទះ ព្រោះឈ្មោះ សុខ ខែម និងជនសង្ស័យធ្លាប់ស្គាល់គ្នា ។ រហូតដល់វេលាម៉ោង១០និង១០នាទី ថ្ងៃខែឆ្នាំដែល ឈ្មោះ សុខ ខែម បានផ្ញើក្មេងស្រីរងគ្រោះ ឱ្យជនសង្ស័យជួយមើល រួចគាត់(សុខ ខេម) បានយករទេះអេតចាយខូចទៅឱ្យជាងផ្សាដែកជួសជុល នៅខាងមុខផ្សារទួលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ពេលឈ្មោះ សុខ ខែម ចេញទៅបាត់ ជនសង្ស័យក៏បានចាប់ទាញដៃក្មេងស្រីរងគ្រោះចូលក្នុងផ្ទះ រួចទាញទ្វារផ្ទះបិទ តែមិនបិទឱ្យជិតទេ ទុកមួយប្រឡោះសម្រាប់មើលទៅក្រៅ ហើយជនសង្ស័យក៏បានចាប់សម្រាតខោជើងវែងរបស់ក្មេងស្រីរងគ្រោះចុះត្រឹមជង្គង់ រួចយកម្រាមចង្អុលដៃខាងឆ្វេងរុកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឱ្យក្មេងស្រីរងគ្រោះមានការឈឺចាប់  ហើយជនសង្ស័យបានដកម្រាមដៃចេញ រួចស្លៀកខោអោយក្មេងស្រីរងគ្រោះវិញ ហើយជនសង្ស័យបានហុចលុយក្មេងស្រីរងគ្រោះចំនួន៣០០០រៀល(បីពាន់រៀល) និងបានប្រាប់ក្មេងស្រីរងគ្រោះ កុំឱ្យនិយាយរឿងហេតុខាងលើប្រាប់អ្នកណាឱ្យបានដឹងឡើយ រួចជនសង្ស័យក៏ជិះកង់ចេញទៅបាត់ ។ 

បន្ទាប់មកឈ្មោះ សុខ ខែម ក៏បានត្រឡប់មកផ្ទះ តែក្មេងស្រីរងគ្រោះមិនបានប្រាប់រឿងហេតុខាងលើ ឱ្យបានដឹងទេ ។ រហូតដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំដដែល ឈ្មោះ សុខ ខែម ក៏បាននាំក្មេងស្រីរងគ្រោះទៅងូតទឹក ។ ពេលនោះក្មេងស្រីរងគ្រោះមានការឈឺផ្សាត្រង់ប្រដាប់ភេទ រួចឈ្មោះ សុខ ខែម ក៏បានសួរនាំក្មេងស្រីរងគ្រោះ ទើបក្មេងស្រីរងគ្រោះប្រាប់រឿងហេតុខាងលើ ឱ្យឈ្មោះ សុខ ខែម បានដឹងតែម្តង ។

ប៉ុន្តែឈ្មោះ សុខ ខែម មិនបានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងភ្លាមទេ ដោយសារឈ្មោះ សុខ ខែម មានជំងឺប្រចាំកាយ ។ ទើបនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩និង២០នាទី ឈ្មោះ សុខ ខែម ក៏បាននាំក្មេងស្រីរងគ្រោះ មករាយការណ៍ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដ្ឋបាលសាក់សំពៅ ហើយនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង កង់ពណ៌ទឹកប្រាក់មួយគ្រឿង ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ  យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសាក់សំពៅ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចដឹងថា រូបគាត់(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាបណ្តោះ នៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...