ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន១១កញ្ចប់នៅសង្កាត់ក្បាលកោះ

ភ្នំពេញ  ៖​ ប៉ូលិសប៉ុស្តិ៍ក្បាលកោះបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១១មិថុនាឆ្នាំ២០១៩ វេលាម៉ោង១០យប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះជា រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិព្រែក១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១១កញ្ចប់ថង់តូច។

បច្ចុប្បន្នបានកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ  ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...